លិខិតថ្លែងអំណរគុណរបស់ ធនាគារអភិវឌ្ឍន៍កូរ៉េ ជូនចំពោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
លោក KIM Bock Kyun នាយកប្រតិបត្តិ និងជាអនុប្រធាន នៃធនាគារអភិវឌ្ឍន៍កូរ៉េ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានសរសេរលិខិតថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមសហការ រៀបចំគម្រោងមូលនិធិអាការធាតុបៃតង ស្តីពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍន៍អាជីវកម្ម ដើម្បីលើកកម្ពស់នវានុវត្តន៍នៃភាពជាម្ចាស់សម្រាប់បច្ចេកវិទ្យាប្រែប្រួលអាកាសធាតុ «Collaborative R&DB Programme for Promoting the Innovation of Climate Technopreneurship.» ។
លោក KIM បានកោតសរសើរចំពោះការគាំទ្ររបស់ក្រសួងបរិស្ថានសម្រាប់ដំណើរការគាំទ្រ និងចូលរួមរបស់កម្ពុជាសម្រាប់រៀបចំគម្រោង ដែលបានអនុម័តដោយមូនិធិអាកាសធាតុបៃតង(GCF) នៅថ្ងៃទី ២៩ មិថុនា ឆ្នាំ២០២១។ ក្នុងដំណាក់កាលអនុវត្តគម្រោង ដែលនឹងត្រូវបានដាក់អោយដំណើរការជាផ្លូវការ នៅពេលខាងមុខ ធនាគារអភិវឌ្ឍន៍កូរ៉េ នឹងប្រឹងប្រែងប្រកាន់ខ្ជាប់នូវភាពជាម្ចាស់របស់ប្រទេសនីមួយៗ អោយបានល្អបំផុត ហើយធានាយ៉ាងពិតប្រាកដថា គម្រោងនេះនឹងសម្របសម្រួលអោយបានសាកសមបំផុត ជាមួយនឹងតំរូវការជាអាទិភាពរបស់កម្ពុជា។ ម្យ៉ាងវិញទៀត ស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ19 ដែលមិនអាចធូស្រាលក្នុងពេលឆាប់ៗនេះ ធនាគារអភិវឌ្ឍន៍កូរ៉េ(KDB) នឹងជំនះនូវរាល់ឧប្បស័គ្គទាំងឡាយ ដើម្បីពិគ្រោះយោបល់ដោយផ្ទាល់ជាមួយបណ្តាភាគីពាក់ព័ទ្ធទាំងអស់នៅក្នុងប្រទេស តាមរយៈភាពជាដៃគូរយុទ្ធសាស្រ្តជាមួយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល(GGGI) ដែលបានបង្ហាញវត្តមានគាំទ្រយ៉ាងខ្លាំង។ ការណែនាំ និង គាំទ្ររបស់ឯកឧត្តមរដ្ឋមន្រ្តី និងក្រសួងបរិស្ថាន គឺជាចំនុចសំខាន់ សម្រាប់ធនាគារអភិវឌ្ឍន៍កូរ៉េ(KDB)ហើយនឹងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល(GGGI)ធ្វើដំណើរទៅមុខជាមួយនឹងគំនិតផ្តួចផ្តើមការផ្ទេរបច្ចេកកវិទ្យាការប្រែប្រួលអាកាសធាតុប្រកបដោយភាពជោគជ័យ។
ជាថ្មីម្តងទៀត យើងខ្ញុំសូមថ្លែងនូវអំណរគុណចំពោះការបន្តគាំទ្រកម្រោងនេះ។