ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញអ្នកជំងឺកូវីដ-១៩ សរុបចំនួន ៤៩៩នាក់ មានអ្នកជាសះស្បេីយ ៨៨២នាក់
គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញអ្នកជំងឺកូវីដ-១៩ សរុបចំនួន ៤៩៩នាក់ ឆ្លងសហគមន៌ ៣៧៤នាក់ នាំចូល ១២៥នាក់ និងមានជាសះស្បេីយ ៨៨២នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៨២៨៩៨នាក់ ចំនួនអ្នកជាសះស្បេីយសរុបកេីន ៧៧០៣៧នាក់ និង ស្លាប់ថ្មី ១៧នាក់ សរុបស្លាប់ ១៦០២នាក់ ។
សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ១៩០៤៥៨៤ ស្មេីនឹង ១១៣៣៦៨ ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។
របាយការណ៍ថ្ងៃទី៩ សីហា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៨នាក់ និងបទល្មើសព្រហ្មទណ្ឌ ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ គ្រឿងញៀន ៤ករណី ឃាត់ខ្លួនជនសង្ស័យ ៤នាក់។ ក្នុងនោះបទល្មើសនឹងវិធានការសុខាភិបាលសរុប ៧៤៧ករណី។
– ឃាត់ខ្លួនអប់រំ និងពិន័យសរុប ១ ៥៨២នាក់ – ឃាត់យានយន្ត ៥៥៦គ្រឿង – ពិន័យជាប្រាក់ ២២ ២០០ ០០០រៀល ។