ជំងឺដុំពកលើស្បែកគោ គឺជាក្តីបារម្ភរបស់ប្រជាកសិករដែលមានចិញ្ចឹមសត្វគោ

ខេត្តក្រចេះ៖ ជំងឺថ្មីមួយប្រភេទដែលជាជំងឺដុំពកលើស្បែកគោ បានឆ្លងរាលដាលពីភូមិមួយទៅភូមិមួយទៀតហើយ នៅតាមបណ្ដាឃុំ.ស្រុកក្នុងខេត្តក្រចេះ ក៏ដូចជានៅតាមបណ្ដាខេត្តដទៃទៀតដែរ ក្នុងប្រទេស​កម្ពុជាយើង។


ដោយឡែក លោក អោក ដារុណ អនុប្រធានមន្ទីរកសិកម្ម និងរុក្ខាប្រមាញ់ខេត្តក្រចេះ បាន​បញ្ជាក់​ប្រាប់អ្នកយកព័ត៍មាន តាមទូរស័ព្ទថា “ជំងឺដុំពកនៅលើស្បែកសត្វគោបានកើតឡើងលើសត្វគោគ្រប់ស្រុកទៅហើយក្នុងខេត្តក្រចេះ” លោក អោក ដារុណ បានដឹងទៀតថា មន្ត្រីនៃមន្ទីរកសិកម្មបានចុះទៅពិនិត្យនិងព្យាបាលទៅលើគោប្រជាពលរដ្ឋដែលមានជម្ងឺដុំពកលើស្បែក បានជាសះស្បើយជាច្រើនក្បាលមកហើយ បច្ចុប្បន្នកំពុងចុះតាមដានបន្តព្យាបាលបន្តព្រោះនៅមានសត្វគោជាច្រើនក្បាលទៀតកំពុងតែកើតជំងឺនេះ។
ជាវិធានការរបស់មន្ទីរកសិកម្មនិងរុក្ខាប្រមាញ់ខេត្តក្រចេះ បានឲ្យមន្រ្តីជំនាញចុះទៅផ្សព្វផ្សាយ តាមបណ្ដា​ឃុំ.ស្រុកទាំងអស់ ដើម្បីឱ្យមេភូមិ.មេឃុំ និងអ្នកចិញ្ចឹមគោអោយគាត់បានយល់ដឹងពីការឆ្លងរីករាលដាលនៃជម្ងឺដុំពកលើស្បែកគោ។


លោក អនុប្រធានមន្ទីរកសិកម្ម បានបញ្ជាក់បន្ថែមទៀតថា បញ្ហាការឆ្លងរីករាលដាលជំងឺដុំពកលើសត្វគោនេះ អាចបណ្ដាលមកពីភ្នាក់ងារ ឬក៏ឈ្មួញដើរទិញគោមួយចំនួនដែលយើងអនុញ្ញាតឲ្យគាត់ដឹកជញ្ជូនគោដែលមានជម្ងឺ ហើយបំលាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀត ដែលបង្ករទៅជាមានការផ្ទុះឆ្លងនូវជំងឺនេះ​តៗគ្នា។ ជាវិធានការខាងមន្ទីរកសិកម្ម បានសំណូមពរដល់អាជ្ញាធរឃុំ ស្រុក ទាំងអស់គឺហាមចល័ត​គោដែលមានជំងឺពីតំបន់មួយទៅតំបន់មួយទៀត ហើយសូមយកចិត្តទុកដាក់ថែទាំ ព្យាបាលគោដែលមានជម្ងឺនេះ ឲបាដិតដល់ដើម្បីបញ្ចៀសឈានទៅដល់ការស្លាប់បាន។


លោកជាចុងក្រោយលោក អោក ដារុណ បានបញ្ជាក់ថា បើសិនជាមានករណីគោដែលកើតជំងឺដុំពកលើស្បែកនោះវាស្លាប់ សូមកុំយកទៅបរិភោគ ព្រោះបណ្ដាលឱ្យមានការឆ្លងមកមនុស្ស៕

អត្ថបទដែលជាប់ទាក់ទង