ប្រជាពលរដ្ឋទូទាំងឃុំត្បែងខ្ពស់ អាជ្ញាធរ និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្បែងខ្ពស់ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋទូទាំងឃុំត្បែងខ្ពស់ អាជ្ញាធរ និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុករលាប្អៀរ ដែលបានឧបត្ថម្ភនូវអង្ករចំនួន ២ ០០០គីឡូក្រាម (២តោន) ដល់គណបក្សឃុំត្បែងខ្ពស់ ដើម្បីចាត់ចែងចែកជូនដល់ប្រជាពលរដ្ឋជួបការលំបាកដែលរងការប៉ះពាល់ដោយសារវីរុសកូវីដ១៩ និងគ្រួសារទីទាល់ក្រក្នុងមូលដ្ឋានឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ក្នុងនាមប្រជាពលរដ្ឋ អាជ្ញាធរ និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្បែងខ្ពស់ ទាំងអស់ សូមគោរពជូនពរ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី និងគ្រួសារ ជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទដែលជាប់ទាក់ទង