មន្ទីរបញ្ជាកោណ របស់សហរដ្ឋអាមេរិកអះអាងថា ការវាយប្រហារតាមផ្លូវអាកាស (Drone) ដែលជាការសងសឹកបានសម្លាប់ «មនុស្សសំខាន់២នាក់» របស់ក្រុម ISIS នៅក្នុងខេត្ត
(អាមេរិក)៖ យោងតាមសារព័ត៌មានបរទេសចេញផ្សាយនៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ បានឲ្យដឹងថា មន្ទីរបញ្ជាកោណ របស់សហរដ្ឋអាមេរិកអះអាងថា ការវាយប្រហារតាមផ្លូវអាកាស (Drone) ដែលជាការសងសឹកបានសម្លាប់ «មនុស្សសំខាន់២នាក់» របស់ក្រុម ISIS នៅក្នុងខេត្ត ណាងហ្គាហា (Nangahar) ប្រទេស អាហ្វហ្កានីស្ថាន។
សូមជំរាបថា ក្រោយការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាត លើអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល ដែលបានបណ្តាលឲ្យទាហានអាមេរិក ១៣នាក់ស្លាប់ និង ១៨នាក់រងរបួសនោះ សហរដ្ឋអាមេរិកបានបើកការវាយប្រហារ សងសឹកវិញតាមផ្លូវអាកាស ទៅលើសមាជិកក្រុម ISIS នៅអាហ្វហ្កានីស្ថាន៕