រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងដើម្បីពិភាក្សាទ្វេភាគី

រដ្ឋមន្ត្រីការបរទការបរទេសកម្ពុជា​ ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់ សុខុននឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងនៅសប្តាហ៍ក្រោយដើម្បីពិភាក្សាជាមួយសមភាគី និងកិច្ចប្រជុំវេទិកាកិច្ចសហប្រតិបត្តិការដែលមានការចូលរួមពីកូរ៉េខាងត្បូង និងប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៥ នៅក្នុងតំបន់មេគង្គ។នៅក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃដែលចាប់ផ្តើមពីថ្ងៃចន្ទនេះ លោកប្រាក់ សុខុននឹងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសលោក Chung Eui-yong ហើយអ្នកការទូតកំពូលទាំងពីរនឹងរួមគ្នាដឹកនាំកិច្ចប្រជុំតាមវីដេអូជាមួយសមភាគីរបស់ពួកគេមកពីប្រទេសចំនួន ៤ ផ្សេងទៀតនៅតាមដងទន្លេមេគង្គដូចជា៖ ឡាវ មីយ៉ាន់ម៉ា វៀតណាម និង ប្រទេសថៃ។

ក្រសួងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោកប្រាក់ សុខុនត្រូវបានគេរំពឹងថា នឹងក្លាយជាឱកាសសម្រាប់ប្រទេសទាំងពីរក្នុងការពង្រឹងទំនាក់ទំនងកម្រិតខ្ពស់ និងធ្វើឱ្យទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការមិត្តភាពកាន់តែស៊ីជម្រៅ។
នៅឆ្នាំក្រោយ គឺជាខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកូរ៉េខាងត្បូងនិងកម្ពុជា នេះបើយោងតាមក្រសួងការបរទេស៕

អត្ថបទដែលជាប់ទាក់ទង