សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកមរណទុក្ខជូនលោក នរ៉ាណាប្ញទ្ធិ អានន្ទដាយ៉ាត និងក្រុមគ្រួសារ ចំពោះមរណភាពមហាឧបាសិកា នរ៉ាណាប្ញទ្ធិ កែវពេជ្រយាន

(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសាររំលែកទុក្ខជូនលោក លោក នរ៉ាណាប្ញទ្ធិ អានន្ទដាយ៉ាត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងក្រុមគ្រួសារ ចំពោះមរណភាពមហាឧបាសិកា នរ៉ាណាប្ញទ្ធិ កែវពេជ្រយាន ដែលត្រូវជាម្តាយ បានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ទី២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៦ល្ងាច ក្នុងជន្មាយុ១០៦ឆ្នាំ ដោយជរាពាធ ។

សាររំលែកទុក្ខរបស់សម្តេចតេជោ បានបញ្ជាក់ថា «មរណភាពរបស់មហាឧបាសិកា នរ៉ាណាប្ញទ្ធិ កែវពេជ្រយាន គឺជាការបាត់បង់មាតា ជីដូន ជីទូត ប្រកបដោយសង្គហធម៌ដ៏ល្អ និងមានព្រហ្មវិហារធម៌មិនចេះរីងស្ងួតចំពោះបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់៕

អត្ថបទដែលជាប់ទាក់ទង