នាវា MT Strovolos ដែលផ្ទុកទំនិញជាប្រេងឆៅរបស់កម្ពុជា បានចាកចេញពីដែនទឹកកម្ពុជាដោយខុសច្បាប់ និងដោយសម្ងាត់
ភ្នំពេញ៖ នាវា MT Strovolos ដែលផ្ទុកទំនិញជាប្រេងឆៅរបស់កម្ពុជា បានចាកចេញពីដែនទឹកកម្ពុជាដោយខុសច្បាប់ និងដោយសម្ងាត់។
នាវានេះបានបន្តធ្វើដំណើររហូតដល់ដែនទឹកនៃប្រទេសឥណ្ឌូណេស៊ី ដែលជាកន្លែងដែលនាវានោះត្រូវបានឃាត់ទុក។
វិវាទពាក់ព័ន្ធនឹងថ្លៃឈ្នួលនាវា គឺជាវិវាទរវាងម្ចាស់នាវា និងអ្នកជួលនាវា ហើយវិវាទនេះមិនពាក់ព័ន្ធនឹងកម្ពុជាឡើយ។
ក្នុងនាមជាម្ចាស់នៃប្រេងឆៅ កម្ពុជាបានបន្តចាត់វិធានការចាំបាច់ ដើម្បីយកប្រេងឆៅមកវិញ និងដើម្បីធានាថា ច្បាប់ត្រូវបានអនុវត្តដោយត្រឹមត្រូវ និងពេញលេញ ។ by AMS