ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩ បន្តយកសំណាកកម្មករនៃក្រុមហ៊ុនសំណង់ SCE ដែលស្នាក់នៅរោងកម្មករ ក្នុងភូមិព្រែកតាសេក
ភ្នំពេញ៖ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩ បន្តយកសំណាកកម្មករនៃក្រុមហ៊ុនសំណង់ SCE ដែលស្នាក់នៅរោងកម្មករ មានទីតាំងស្ថិតនៅ ផ្លូវលំ ភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មូលហេតុ៖ អ្នកជំងឺ កូវីដ១៩ បំប្លែងថ្មី Delta ១នាក់ ជាកម្មករក្រុមហ៊ុនសំណង់ SCE បានស្នាក់នៅទីតាំងខាងលើ ពីថ្ងៃទី១៨ សីហា ដល់ថ្ងៃទី៣០ សីហា ឆ្នាំ២០២១។
លទ្ធផលតេស្តរហ័សរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ២០នាក់ ក្នុងចំណោមកម្មករ ៥៨នាក់ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ៕