កូរ៉េខាងត្បូងកំពុងស្វែងរកការផ្លាស់ប្តូរកីឡាទៅវិញទៅមកជាមួយកូរ៉េខាងជើង
ការិយាល័យ Cheong Wa Dae បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងត្បូងនឹងបន្តកិច្ចខិតខំប្រឹងប្រែងសម្រាប់ការផ្លាស់ប្តូរកីឡាទៅវិញទៅមកជាមួយកូរ៉េខាងជើង និងសម្រាប់ការវិវត្តនៅក្នុងដំណើរការសន្តិភាពរបស់កូរ៉េដើម្បីឆ្លើយតបទៅនឹងការព្យួររបស់កូរ៉េខាងជើងពីការចូលរួមប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ នៅទីក្រុងប៉េកាំង។
គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ (IOC) បានសម្រេចកាលពីថ្ងៃពុធក្នុងការព្យួរប្រទេសកូរ៉េខាងជើងពីការចូលរួមប្រកួតកីឡាអូឡាំពិកទីក្រុងប៉េកាំង ជាការដាក់ទណ្ឌកម្មចំពោះការបដិសេធមិនចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូកាលពីពេលថ្មីៗកន្លងទៅនេះ ជុំវិញការព្រួយបារម្ភអំពីជំងឺកូវីដ-១៩។
រដ្ឋបាលរបស់លោក មូន បានសម្តែងក្តីសង្ឃឹមចំពោះរបកគំហើញមួយក្នុងការជំរុញការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងអន្តរកូរ៉េនៅក្នុងឱកាសនៃការប្រកួតកីឡាទីក្រុងប៉េកាំងដែលគ្រោងនឹងចាប់ផ្តើមនៅដើមខែកុម្ភៈឆ្នាំក្រោយ។
មន្រ្តីនៃការិយាល័យ Cheong Wa Dae បានប្រាប់អ្នកសារព័ត៌មានថា «ដូចដែលមេដឹកនាំនៃប្រទេសកូរ៉េទាំងពីរបានព្រមព្រៀងគ្នានោះ (នៅក្នុងកិច្ចពិភាក្សាកំពូលរបស់ពួកគេ) រដ្ឋាភិបាលនឹងបន្តស្វែងរកវិធីដើម្បីឆ្ពោះទៅរកការផ្លាស់ប្តូរកីឡាគ្នាទៅវិញទៅមក និងសន្តិភាពនៅឧបទ្វីបកូរ៉េតាមរយៈឱកាសផ្សេងៗ»។
មន្រ្តីរូបនេះបាននិយាយបន្ថែមថា មិនមានការអត្ថាធិប្បាយអ្វីបន្ថែមទៀតទៅលើអ្វីដែលបានពិពណ៌នាថា «នេះគឺជាវិធានការដែល IOC បានអនុវត្តចំពោះប្រទេសជាសមាជិក» នោះទេ។
ការិយាល័យ Cheong Wa Dae បានរក្សាជំហរក្នុងការប្រយ័ត្នប្រយែងផងដែរទាក់ទងនឹងក្បួនដង្ហែរតាមដងផ្លូវនៃកងកម្លាំងសន្តិសុខ និងសន្តិសុខសាធារណៈរបស់កូរ៉េខាងជើង។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅទីក្រុងព្យុងយ៉ាងកាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ដើម្បីប្រារព្ធខួបលើកទី៧៣ នៃការបង្កើតប្រទេសជាតិ៕ by AKP