Detail Top Banner

អាវុធហត្ថ​ឆ្មក់បង្ក្រាបចាប់ជនជាតិចិន​ ១៤នាក់​​ រឹបអូសអាវុធអាវុធវែងនិងខ្លីជាច្រើនដើម

ខេត្តព្រះសីហនុ៖ ជនជាតិចិនចំនួន ១៤នាក់ ត្រូវកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថឆ្មក់ចុះបង្ក្រាប និងដកហូតបានវត្ថុតាងអាវុធវែងខ្លីជាច្រើនដើមបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថទាំងយប់ ដោយមានការសម្របសម្រួល ពីលោក សៀង សុខ ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តព្រះសីហនុ។
ក្នុងប្រតិបត្តិការបង្ក្រាបចាប់ក្រុមជនសង្ស័យពាក់ព័ន្ធ និងករណីចាប់បង្ខាំងមនុស្ស និងជំរិតទាប្រាក់លើជនជាតិចិនដូចគ្នានេះ ក្រោមការដឹកនាំនិងបញ្ជារផ្ទាល់ ពីលោកឧត្តមសេនីយ៌ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។


ក្នុងនោះដែរក៏មានការសហការជាមួយសមត្ថកិច្ចមូលដ្ឋាននិងនគរបាលនៃស្នងការដ្ឋានខេត្តជាច្រើនាក់ផងដែរ ករណីឡោមព័ន្ធក្រុមមុខសញ្ញាជនសង្ស័យទាំងនេះ បានប្រព្រឹត្តទៅនៅ ម៉ោង ១៩.១០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ កន្លងមកនៅចំណុច កាសុីណូ សុីហាវយីងហួយ ស្ថិតក្រុម១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។


សមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងថា ក្នុងពេលបង្ក្រាប និងចាប់ឃាត់ខ្លួនមនុស្សប្រុសស្រីជនជាតិចិនចំនួន១៤នាក់នេះ សមត្ថកិច្ចជំនាញបានឆែករកឃើញ អាវុធចំនួន៧ដើមរួមទាំងគ្រាប់ជាច្រើនគ្រាប់ ក្នុងនោះ មានអាវុធវែង២ដើម និងខ្លី៥ដើម។
រហូតមកដល់នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះសមត្ថកិច្ច មិនទាន់អាចបញ្ជាក់ប្រាប់អំពីសំណុំរឿងលម្អិតនោះនៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង