ឃាត់ខ្លួនជនសង្ស័យភេទទី៣ម្នាក់ភ្ជង់ប្លន់លុយពីជនជាតិចិន ក្នុងចំណោមបក្ខពួក៤នាក់
ភ្នំពេញ៖ ជនសង្ស័យជាភេទទី៣ម្នាក់ ក្នុងចំណោមបក្ខពួក ៤នាក់ត្រូវកម្លាំងសមត្ថិច្ចឃាត់ខ្លួនបន្ទាប់ពីប្រើកាំបិតចុងស្រួចភ្ជង់គំរាមជនជាតិចិនប្លន់យកការបូបលុយបានសម្រេចហើយព្យាយាមរត់គេចខ្លួន ក៏ត្រូវបានកម្លាំងមូលដ្ឋានឃើញទាន់ ដេញចាប់បានម្នាក់ និងរត់រួច៣នាក់។
មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលទី១ បានឲ្យដឹងថា ការឃាត់ជនសង្ស័យបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នៅចំណុចសួនច្បារមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិកែងផ្លូវ១៤៨ ភូមិ៥ សង្កាត់ផ្សារ កណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើសកម្មភាពភ្ជង់ប្លន់យកកាបូបលុយពីជនរងគ្រោះជាជនជាតិចិន បានសម្រចដោយប្រើកាំបិតចុងស្រួច។
ជនសង្ស័យមានឈ្មោះ៖
ទី១- ឈ្មោះ លី គឹមឡេង ភេទប្រុស (ខ្ទើយ) អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះក្នុង សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ មុខរបរពុំពិតប្រាកដ(ឃាត់ ខ្លួន)។
ទី២- ឈ្មោះ ស្រី នាង ភេទស្រី ជនខ្មែរ មុខរបរនិងទីលំនៅពុំពិតប្រាកដ(គេចខ្លួន)។
-ទី៣ ឈ្មោះ ស្រី រើម ភេទស្រី ជនខ្មែរ មុខរបរនិងទី លំនៅពុំពិតប្រាកដ(គេចខ្លួន) ។
-និង៤ ឈ្មោះ អាម៉ាប់ ភេទប្រុស ជនខ្មែរ មុខរបរនិងទីលំនៅពុំពិតប្រាកដ (គេចខ្លួន)។
ចំណែកជនរងគ្រោះមានឈ្មោះ YANG YOUJIANG ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន ស្នាក់នៅខុនDiamond Twins ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាន់លិខិតឆ្លងដែន លេខEG2085060 បាត់ទឹកប្រាក់ចំនួន ៤០០$(បួនរយដុល្លារ អាមេរិក) ត្រូវបានបក្ខពួកជនសង្ស័យយករត់គេចខ្លួនបាត់។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០២និង៣០នាទីរសៀលជនរងគ្រោះស្រវឹងស្រាបានអង្គុយនៅកន្លែងកើតហេតុស្រាប់ជនសង្ស័យឈ្មោះ រើម បានទៅហៅបក្ខពួកដើម្បីធ្វើយកកាំបិតចុងស្រួចមកភ្ជង់គំរាមទៅលើជនរងគ្រោះ ស្របពេលកម្លាំងប៉ុស្តិ៍កំពុងល្បាតឃើញដូច្នេះក៏ចុះបង្ក្រាបភ្លាមៗ ដោយឃាត់បានជនសង្ស័យចំនួន១នាក់ ចំណែក០៣នាក់ទៀត រត់គេចខ្លួនបាត់។
បច្ចុប្បន្នកម្លាំងប៉ុស្តិ៍កំពុងកសាងសំណុំរឿង និងបើកការស្រាវជ្រាវរកបក្ខពួកដែររត់គេចខ្លួននោះមកផ្តន្ទាទោសតាមនិតិវិធីច្បាប់៕