ឯកឧត្ដម សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួងត្រួតពិនិត្យ វាយតម្លៃ ប្រគល់-ទទួល ១០០ ភាគរយ លើការងារស្ថាបនាផ្លូវក្រាល កៅស៊ូពីរជាន់ប្រភេទ DBST ១ខ្សែ
ខេត្តតាកែវ៖ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃ ប្រគល់-ទទួល ១០០ភាគរយ លើការងារស្ថាបនាផ្លូវក្រាល កៅស៊ូពីរជាន់ប្រភេទ DBST ១ខ្សែ ប្រវែង ២០០០ម៉ែត្រ ទទឹងប្រវែង ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលល្បាយក្រួសមានទទឹងម្ខាងៗ ប្រវែង ១ម៉ែត្រ កម្រាស់ ០.២០ម៉ែត្រ និងសាងសង់លូមូលចំនួន ៩កន្លែង ស្ថិតនៅក្នុងភូមិដើមបេង និងភូមិចំបក់ទឹម ឃុំគិរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ។
ដោយផ្អែកលើផ្នែកបច្ចេកទេស គុណភាព និងសោភ័ណភាពសំណង់ គណៈកម្មការបានឯកភាពក្នុងការប្រគល់-ទទួល ១០០ភាគរយ តាមសំណូមពរ ៕ អរគុណសន្តិភាព