មន្ត្រីនគរបាលណា ដែលបម្រើប្រជាពលរដ្ឋមិនបានល្អ អាចនឹងហៅមកណែនាំនិងដាក់ពិន័យ ប្រសិនបើមានការរាយការណ៍ពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន
ភ្នំពេញ៖ លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសថា បើនៅមានមន្ត្រីបម្រើពលរដ្ឋ មិនបានល្អ ប្រើប្រាស់ពាក្យសម្តី កាយវិការមិនសមរម្យ ជាពិសេសផ្តល់សេវាទូទៅ មានការយឺតយ៉ាវខ្លាំង ដោយទទួលយកឯកសារពីប្រជាពលរដ្ឋហើយ យកទៅទុកចោលបាត់ ហើយមិនបានធ្វើទាន់ពេលវេលា ជូនប្រជាពលរដ្ឋ សូមទាក់ទងមកលេខទូរស័ព្ទ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស “069 516 999” ដើម្បីជួយដោះស្រាយបញ្ហានេះ ។
លោកវរសេនីយ៍ឯកបានអះអាងថា បើមានមន្ត្រីនគរបាលរាជធានីភ្នំពេញរូបណា បម្រើប្រជាពលរដ្ឋមិន បានល្អ អាចនឹងហៅមកណែនាំ ឬក៏ដាក់ពិន័យជាដើម។
ជាមួយគ្នានេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញ បានឱ្យដឹងថា ក្នុងរយៈពេលចុងក្រោយនេះ សមត្ថកិច្ចមូលដ្ឋាន បានខិតខំបម្រើសេវាទូទៅ ជូនប្រជាពលរដ្ឋបានយ៉ាងល្អ ដូចជា៖ ការទទួលពាក្យបណ្តឹង ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជាដើម។
ប៉ុន្តែនៅមានមន្ត្រីសមត្ថកិច្ចមួយចំនួនតូច នៅតែអនុវត្តការងារខាងលើ មិនទាន់បានល្អនៅឡើយ៕