បញ្ហាតូចតាចនៅខេត្តព្រះសីហនុនឹងមិនប៉ះពាល់ដល់ការអភិវឌ្ឍរួមទេ
ខេត្តព្រះសីហនុ៖ ថ្មីៗនេះឆ្លើយតបទៅនឹងសារព័ត៏មានអវិជ្ជមានមួយចំនួននៅខេត្តព្រះសីហនុ ឯកឧត្តម ហ៊ុយ វណ្ណៈ បាននិយាយថា ពេលដែលក្រឡេកមើលក្រុងព្រះសីហនុ វាចាំបាច់ត្រូវមើលនិងវិភាគស្ថានភាពជាក់ស្តែងនិងដំណាក់កាលនីមួយៗ ការអភិវឌ្ឍទីក្រុងមិនអាចជៀសផុតពីផលប៉ះពាល់ខ្លះនោះទេ នេះគឺជាការពិតដែលត្រូវទទួលស្គាល់ ប៉ុន្តែបើគ្មានការវិនិយោគ តើមានការអភិវឌ្ឍអនាគតមកពីណា។
ឯកឧត្តមបានឡើងឧទាហរណ៍ថា ការអភិវឌ្ឍទីក្រុងពិបាកគេចផុតនឹងរងផលប៉ះពាល់ណាស់ ឧទាហរណ៍ការសាងសង់ផ្លូវនឹងបណ្តាលឱ្យធូលីហុយពេញមេឃ ក្នុងនោះក៏បូករួមទាំងភ្នំពេញ និងខេត្តព្រះសីហនុផងដែរ ប៉ុន្តែវានឹងមិនប៉ះពាល់ដល់ការអភិវឌ្ឍរយៈពេលវែងនិងការអភិវឌ្ឍទីក្រុងឡើយនាពេលអនាគត។
ឯកឧត្តមបានសង្កត់ធ្ងន់ដូច្នេះថា “តាមគំនិតរបស់ខ្ញុំបញ្ហាតូចតាចទាំងនេះ បែជាបានបង្កើនមិត្តភាពរវាងកម្ពុជានិងចិនកាន់តែល្អ ពីព្រោះនៅពេលនេះវាអាចឆ្លុះបញ្ចាំងថាតើភាគីណាមួយកំពុងសើចចំអកឱ្យយើង ហើយភាគីណានៅតែជួយយើង។ កម្ពុជានិងចិនមើលឃើញពីមនោសច្ចេតនាពិតក្នុងគ្រាលំបាក ហើយរួមគ្នាដោះស្រាយបញ្ហាទាំងនេះ ដើម្បីយើងកាន់តែមានសាមគ្គីភាពនិងកាន់តែជិតស្និទ្ធជាមុន។”
ឯកឧត្តមបន្ថែមថា ប្រសិនបើគ្មានមិត្តចិនជួយសាងសង់តំបន់សេដ្ឋកិច្ចពិសេសនិងទីក្រុងជឿនលឿន បូករួមទាំងផ្លូវថ្នល់និងស្ពាន វារីអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត កម្ពុជាមិនចាំបាច់ទន្ទឹងរង់ចាំក្រុមហ៊ុនអន្តរជាតិដែលមកវិនិយោគនៅកម្ពុជាទេ។
“ខ្ញុំសូមលើកឧទាហរណ៍សាមញ្ញមួយ បើមានកាសាងសង់ផ្សារទំនើបឡើង ផលិតផលម៉ាកមកពីសហរដ្ឋអាមេរិកនិងអឺរ៉ុបនឹងចូលផ្សារទំនើបក្នុងរយៈពេលមួយឬពីរឆ្នាំ។ ប៉ុន្តែបើគ្មានផ្សារទំនើបទេ ម៉ាកល្បីៗទាំងនេះនឹងមិនចូលមកកម្ពុជាទេ ហើយក្រុមហ៊ុនអន្តរជាតិទាំងនេះនឹងវិនិយោគនៅប្រទេសផ្សេងវិញ។”ឯកឧត្តមបានបកស្រយាយ៉ាងនេះ៕ អរគុណសន្តិភាព