មិនថាក្នុងកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែយកចិត្តទុកដាក់ខ្ពស់ដល់សុខសុវត្ថិភាព និងជីវភាពរបស់ប្រជាពលរដ្ឋ

ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី “មិនថាក្នុងកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែយកចិត្តទុកដាក់ខ្ពស់ដល់សុខសុវត្ថិភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនកងកម្លាំង ព្រមទាំងក្រុមគ្រួសារ។ សូមបន្តជឿជាក់លើរាជរដ្ឋាភិបាលដែលជានិច្ចកាល តែងនៅរួមសុខ រួមទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ស្ថានភាព។ សូមបងប្អូនកងកម្លាំងទាំងអស់ពង្រឹងស្មារតី ត្រៀមខ្លួនអោយរួចជាស្រេចដើម្បីបន្តចូលរួមជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាល​ដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាចូលរួមតាមដានរាល់បញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។
តាងនាមក្រុមការងារ ខ្ញុំសូមអរគុណដល់មន្រ្តីគ្រប់ជាន់ថ្នាក់នៃខេត្តកំពង់ស្ពឺទាំងអស់ ជាពិសេសកងកម្លាំងរបស់យើងដែលបានត្រៀមខ្លួន បូជាកម្លាំងកាយចិត្ត ការពារសន្តិភាព សុខសុវត្ថិភាពសង្គមនិងប្រជាជន។
សូមបងប្អូនកងកម្លាំងយើងទាំងអស់ ថែទាំសុខភាពឱ្យបានល្អដើម្បីត្រៀមខ្លួនចូលរួមគ្រប់កាលៈទេសៈទាំងអស់ ជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុជាតិ និងមាតុភូមិ៕”
អត្ថបទដែលជាប់ទាក់ទង