ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញអ្នកជំងឺកូវីដ-១៩ សរុបចំនួន ៦៩៣នាក់ និងមានជាសះស្បេីយ ៤៤៣នាក់
គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញអ្នកជំងឺកូវីដ-១៩ សរុបចំនួន ៦៩៣នាក់ ឆ្លងសហគមន៌ ៥៨១នាក់ នាំចូល ១១២នាក់ និងមានជាសះស្បេីយ ៤៤៣នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១០២ ១៣៦នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៩៥៨១០នាក់ និងស្លាប់ថ្មី ១១នាក់ សរុបស្លាប់ ២០៧៨នាក់ ។
សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ២៣២៧៧០៥ ស្មេីនឹង ១៣៧០០៤ ក្នុង១លាននាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115 ។