រដ្ឋបាលខេត្តតាកែវ នឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវិដ១៩ ជូនដល់កុមារ ចាប់ពីអាយុ ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា
រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ជូនដល់កុមារ ដែលមានអាយុ០៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ក្នុងភូមិសាស្ត្រខេត្ត ដើម្បីបង្កើតភាពស៊ាំ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។