ឯកឧត្តម គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការគ្រោះមហន្តរាយបានចុះពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១២និង៣០នាទី ឯកឧត្តម គន់ គីមអនុគណៈកម្មាធិការទី១ នៃគ្រោះមហន្តរាយបានចុះពិនិត្យផ្ទាល់ទឹកជំនន់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃរបស់ខេត្តបន្ទាយមានជ័យ។
នៅចំណុចតំបន់អភិវឌ្ឍន៍តេជោ ឈ្នះ ឈ្នះ បឹងជម្រុក ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ការចុះពិនិត្យមើលស្ថានភាពទឹកជំនន់របស់ឯកឧត្តមអនុកម្មាធិការទី១ នៃគ្រោះមហន្តរាយមានការអមដំណើរដោយឯកឧត្តម ប៉ាន់ ខែមប៊ុនថន នាយខុទ្ទកាល័យសម្ដេចតេជោ ទទួលបន្ទុកដំណោះស្រាយដីធ្លីក្នុងខេត្តបន្ទាយមានជ័យ ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ទទួលបន្ទុកព្រំដែនកម្ពុជាថៃ លោក ស្វាយ ជា អភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ លោកវរៈសេនីយ៍ឯក បេន សំអាត អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការកងរាជអាវុធហត្ថស្រុកម៉ាឡៃ លោកវីរៈសេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាលការពារព្រំដែនគោក វីរសេនាធំ 815 លោក ទាវ ភារម្យ មេបញ្ជាការសឹករងស្រុកម៉ាឡៃ ព្រមទាំងនាយទាហាន ពលទាហាន និងប្រជាពលរដ្ឋជាច្រើនអមដំណើរឯកឧត្តមពិនិត្យស្ថានភាពទឹកជំនន់នៅតំបន់អភិវឌ្ឍន៍តេជោ ឈ្នះ ឈ្នះ។
បន្ទាប់ពីឯកឧត្តមពិនិត្យស្ថានភាពជាក់ស្ដែង ឯកឧត្តមមានប្រសាសន៍ថា បន្ទាប់ពីទឹកជំនន់ស្រកផុតអស់ពីតំបន់នេះ តំបន់នេះនឹងក្លាយទៅជាតំបន់ទេសចរណ៍ យើងត្រូវតែធ្វើការកសាងនូវហេដ្ឋារចនាសម្ព័ន្ធឡើងវិញបន្ទាប់ពីរទឹកស្រកអស់ វាងាយស្រួលដល់ការធ្វើដំណើរបស់បងប្អូនប្រជាពរដ្ឋក៍ជាភ្ញៀវទេសចរណ៍៕ អរគុណសន្តិភាព