ឯកឧត្ដម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញទៅត្រួតពិនិត្យអណ្តូងស្នប់ ដែលបានសាងសង់រួច នៅក្នុងឃុំចំនួន៤

នៅព្រឹកថ្ងៃអង្គារ ១៥កេីត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្ដម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រ កម្ពុជា រួមជាមួយមន្រ្ដីអនុវត្តគម្រោងផ្គត់ផ្គង់អណ្ដូងស្នប់ជនបទ បានអញ្ជើញទៅត្រួតពិនិត្យអណ្តូងស្នប់ ដែលបានសាងសង់រួច នៅក្នុងឃុំចំនួន ៤ គឺឃុំដារ ឃុំមេមត់ ឃុំត្រមូង និងឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

នេះជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឌ្ឍជនបទ ជាជំនួយឥតសំណងពីរដ្ឋាភិបាល នៃសាធារណៈរដ្ឋឥណ្ឌា និងអនុវត្តដោយក្រុមហ៊ុន WAPCOS ៕

អត្ថបទដែលជាប់ទាក់ទង