ក្រសួងសុខាភិបាលកម្ពុជា ប្រកាសពីការរកឃេីញអ្នកជំងឺកូវីដ-១៩ សរុបចំនួន ៨៣០នាក់ អ្នកជាសះស្បេីយ ៤៧៣នាក់
គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជា ប្រកាសពីការរកឃេីញអ្នកជំងឺកូវីដ-១៩ សរុបចំនួន ៨៣០នាក់ ឆ្លងសហគមន៌ ៧៣២នាក់ នាំចូល ៩៨នាក់ និងមានជាសះស្បេីយ ៤៧៣នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១០៩០៨៧នាក់ មានអ្នកជាសះស្បេីយសរុបកេីន ១០០៦៥៥នាក់ និងស្លាប់ថ្មី ២៥នាក់ សរុបស្លាប់ ២២៤៣នាក់ ។
សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ២៣៩៦៥៧៣ ស្មេីនឹង ១៤១០៥៧ ក្នុង១លាននាក់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។