ស្ថានភាពជំងឺកូវីដ-១៩ នៅតែមានភាពស្មុគស្មាញនៅក្នុងប្រទេសសឹង្ហបុរី និងថៃ

បរទេស៖ អាជ្ញាធរនៅក្នុងប្រទេសសឹង្ហបូរីបានរឹតបន្តឹងវិធានការបង្ការជំងឺកូវីដ-១៩ ខណៈដែលការឆ្លងជំងឺនេះនៅក្នុងប្រទេស​មានការកើនឡើងនូវកំណត់ត្រាខ្ពស់ថ្មី ប៉ុន្តែអ្នកជំនាញសុខភាពពីរូបបានប្រាប់សារព័ត៌មាន CNBC ថា ស្ថានភាព​នេះមិនមានជាការព្រួយបារម្ភខ្លាំងនោះទេ។
លោក Teo Yik-Ying ព្រឹទ្ធបុរសនៃសាលាសុខភាពសាធារណៈ Saw Swee Hock នៃសាកលវិទ្យាល័យជាតិសឹង្ហបុរីបាន​និយាយថា អ្នកជំងឺកូវីដ-១៩ ជាច្រើនបានជៀសផុតពីស្ថានភាពជំងឺធ្ងន់ធ្ងរ ហើយនឹងទទួលបានការការពារបន្ថែមទៀត​ប្រឆាំងនឹងការឆ្លងនៅពេលអនាគត ខណៈដែលពួកគេមានអង្គបដិប្រាណប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។
លោក Ooi Eng Eong សាស្រ្តាចារ្យនៃកម្មវិធីជំងឺឆ្លងបន្ទាន់របស់សាលាវេជ្ជសាស្រ្ត Duke-NUS បាននិយាយថា ការចម្លងជំងឺ​នេះដែលកើតឡើងបន្ទាប់ពីការចាក់វ៉ាក់សាំងរួច ប្រទេសសិង្ហបុរីនឹងត្រូវចាក់វ៉ាក់សាំងបន្ទាប់ពីមានការឆ្លងមេរោគ ដែលវានឹង​មានភាពកាន់តែប្រសើរ ព្រោះការឆ្លងនឹងមានភាពធូរស្រាល។
កាលពីថ្ងៃទី២៦ ខែកញ្ញា ប្រទេសសឹង្ហបុរីបានកត់ត្រានូវករណីឆ្លងថ្មីប្រមាណជិត ២ ០០០នាក់ ដែលជាកំណត់ត្រាខ្ពស់មួយ​ចាប់តាំងពីការផ្ទុះវីរុសនេះមក។ ប្រជាជនប្រមាណ ៨២ភាគរយនៃប្រជាជនសរុបរបស់ខ្លួនបានទទួលការចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ-១៩។
នៅថ្ងៃនោះផងដែរ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ (CCSA) របស់ប្រទេសថៃ បានយល់ព្រមទៅលើពេល​វេលាកំណត់មួយដែលមាន ៤ដំណាក់កាលសម្រាប់ផែនការបើកប្រទេសឡើងវិញសម្រាប់ដំណើរការឧស្សាហកម្ម​ទេសចរណ៍នៅទូទាំងប្រទេសចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ដល់ខែមករា ឆ្នាំ២០២២ តទៅ។
នៅថ្ងៃដដែលនោះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងថ្មីប្រចាំថ្ងៃដែលមានចំនួន ១០ ២៨៨នាក់ ដែលជាចំនួនឆ្លងទាបបំផុត​ក្នុងរយៈពេល ២ខែកន្លងមកនេះ ដោយបានបង្កើនចំនួនសរុបនៅក្នុងប្រទេសឡើងដល់ ១ ៥៧១ ៩២៦នាក់។ ជាមួយនឹងចំនួនអ្នកស្លាប់បន្ថែម ១០១នាក់ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានធ្វើឱ្យប្រទេសថៃមានអ្នកស្លាប់​សរុបចំនួន ១៦ ៣៦៩នាក់៕ by AKP
អត្ថបទដែលជាប់ទាក់ទង