រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសលើកលែងបន្ធូរបន្ថយយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចំនួន ២២៩គ្រឿង
ភ្នំពេញ៖ យោងតាមការសម្រេចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្េជូន បានសេចក្តីជូនដំណឹង ស្តីពីការលើកលែងបន្ធូរបន្ថយយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចំនួន ២២៩គ្រឿង ដែលត្រូវបានឃាត់ទុកនាពេលកន្លងមក ដោយមន្ត្រីមានសមត្ថកិច្ចប្រចាំស្ថានីយជញ្ជីងអចល័ត និងជញ្ជីងចល័ត នៃក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវមកទទួលយានយន្តចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ លើកលែងថ្ងៃទី ០៥-០៦ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ ៕ អរគុណសន្តិភាព