ប្រេសិតនុយក្លេអ៊ែរកំពូលរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពិភាក្សាគ្នាអំពីបញ្ហាការទូររបស់កូរ៉េខាងជើង

បរទេស៖ បេសកជននុយក្លេអ៊ែរកំពូលរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានជួបពិភាក្សាគ្នានៅទីក្រុងហ្សាការតាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការបន្តកិច្ចសន្ទនាជាមួយកូរ៉េខាងជើង បន្ទាប់ពីមេដឹកនាំលោក គីម ជុងអ៊ុន បានសម្តែងឆន្ទៈក្នុងការស្តារទំនាក់ទំនងអន្តរកូរ៉េឡើងវិញក្រោយពីភាពតានតឹងទៅលើការបាញ់សាកល្បងគ្រាប់មីស៊ីលកាលពីពេលថ្មីៗនេះ។
កិច្ចពិភាក្សារវាងប្រេសិតនុយក្លេអ៊ែររបស់ទីក្រុងសេអ៊ូល លោក Noh Kyu-duk និងសមភាគីសហរដ្ឋ​អា​មេរិក លោក Sung Kim បានធ្វើឡើងខណៈដែលទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនកំពុងរៀបចំយុទ្ធសាស្ត្រអំពីជំនួយមនុស្សធម៌ វិធានការកសាងទំនុកចិត្ត និងជំហានផ្សេងៗទៀតដើម្បីជំរុញឱ្យទីក្រុងព្យុងយ៉ាងវិលត្រឡប់ទៅរកកិច្ចសន្ទនាឡើងវិញវិញ។
ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងបាននិយាយនៅក្នុងកិច្ចប្រជុំសភាកាលពីថ្ងៃពុធថា លោកមានឆន្ទៈក្នុងការធ្វើឱ្យខ្សែទូរស័ព្ទទំនាក់ទំនងឆ្លងដែនដំណើរការឡើងវិញនៅដើមខែតុលានេះ បើទោះបីជាលោកបានបន្ធូរបន្ថយឱ្យសហរដ្ឋអាមេរិកសម្រាប់កិច្ចសន្ទនាដែលជាការបិទបាំងអរិភាពចំពោះកូរ៉េខាងជើងក៏ដោយ។
ភាគីទាំងពីរក៏ទំនងជាពិភាក្សាគ្នាផងដែរអំពីសំណើកាលពីពេលថ្មីៗនេះរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន សម្រាប់ការប្រកាសបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣ ជាផ្លូវការ ដោយលោក Noh បាននិយាយថា វាជាកត្តាដ៏មានប្រសិទ្ធភាពបំផុតក្នុងចំណោមវិធានការនានាក្នុងការកសាងទំនុកចិត្តជា​មួយកូរ៉េខាងជើង។
ចំពោះផ្នែកមនុស្សធម៌ ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនបានពិភាក្សាគ្នាអំពីវិធានការផ្សេងៗសម្រាប់​ជនងាយរងគ្រោះនៅក្នុងប្រទេសក្រីក្រមួយនេះ ដូចជាកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល​សាធារណៈ ការធ្វើចត្តាឡីស័កដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត អនាម័យ និងទឹកស្អាតផងដែរ៕ by AKP
អត្ថបទដែលជាប់ទាក់ទង