ប្រទេសចិនបានសាកល្បងរថភ្លេីងដឹកទំនិញធុនធ្ងន់ជាលេីកដំបូងក្នុងចម្ងាយ១.១មុឺនគីឡូម៉ែត្រពីទីក្រុងសៀងហៃ ទៅទីក្រុងហាំបឺន ប្រទេសអាឡឹម៉ង ដែលជាចម្ងាយផ្លូវរថភ្លេីងវែងបំផុតនៅក្នុងពិភពលោក
បរទេស៖ ប្រទេសចិនបានសាកល្បងរថភ្លេីងដឹកទំនិញធុនធ្ងន់ជាលេីកដំបូងក្នុងចម្ងាយ១.១មុឺនគីឡូម៉ែត្រពីទីក្រុងសៀងហៃ ទៅទីក្រុងហាំបឺន ប្រទេសអាឡឹម៉ង ដែលជាចម្ងាយផ្លូវរថភ្លេីងវែងបំផុតនៅក្នុងពិភពលោក ដោយប្រេីរយ:ពេលធ្វេីដំណេីរពីរសប្តាហ៍គត់។
ជេីងដំបូងនៃក្បាលរថភ្លេីងធុនធ្ងន់នេះបានសណ្តោងទូរកុងតឺណ័រចំនួន៥០ទូ ដែលផ្ទុកដោយទំនិញដូចជា គ្រឿងបន្លាស់រថយន្ត និង បន្ទះសូឡា។ ភាពជោគជ័យនេះនឹងធ្វេីឱ្យការធ្វេីពាណិជ្ជកម្មរវាងទ្វីបអឺរ៉ុប និង ប្រទេសចិនកាន់តែងាយស្រួលជាងមុន ដោយបានកាត់បន្ថយការដឹកជញ្ជួនតាមផ្លូវទឹក និង ចំណេញរយៈពេលជាងមុនផងដែរ។
ដំណេីររថភ្លេីងដឹកទំនិញធុនធ្ងន់នេះត្រូវបានធ្វេីដំណេីរចេញពីទីក្រុងសៀងហៃ ឆ្លងកាត់ប្រទេសចិន កាស្សាក់ស្ថាន រុស្សី បេឡារូស ប៉ូឡូញ រហូតដល់មជ្ឈមណ្ឌលដឹកជញ្ជួននៃទ្វីបអឺរ៉ុបដែលស្ថិតនៅទីក្រុង ហាំបឺន ប្រទេសអាឡឺម៉ង់។ ប្រភព: Re-IDEA