Detail Top Banner

នាំគ្នា​វាយ​គ្រាប់ឡង់​លេង​ បង្កជាគ្រោះថ្នាក់ដល់កុមារ​ម្នាក់​ស្លាប់ និង​កុមារ​ ២​នាក់​ផ្សេងទៀត​របួសធ្ងន់

​ខេត្តកំពង់ធំ៖ កុមារ​ម្នា​ក់បាន​ស្លាប់ និង​កុមារ​ ២​នាក់​ផ្សេងទៀត​ បាន​រងរបួស​ដោ​យ​សារ​គ្រាប់ឡង់ ដែលជា​សំណល់​យុទ្ធភណ្ឌ​ពី​សង្គ្រាម​ បាន​ផ្ទុះបន្ទាប់ពី​ប្រទះឃើញ ហើយ​នាំគ្នា​វាយ​គ្រាប់ឡង់​នោះ នៅពេល​ពួកគេ​ទៅ​ឃ្វាលគោ​។ នេះ​បើតាម​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​)​។
​យោងតាម​លោក ហេង រតនា ដែល​បាន​សរសេរ​នៅលើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​របស់លោក​នៅ​ថ្ងៃទី​០៩ ខែតុលា២០២១​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី០៨ ខែតុលា២០២១ នៅ​ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ​។
​«​មាន​ករណី​ផ្ទុះ​គ្រាប់ឡង់ ដែលជា​សំណល់​យុទ្ធភណ្ឌ​ពី​សង្គ្រាម បណ្តា​ឱ្យស្លាប់​កុមារា​ម្នាក់ និង​រងរបួស​កុមារ​ចំនួន​ ២​នាក់ នៅពេល​ទៅ​ឃ្វាលគោ​ប្រទះឃើញ​គ្រាប់​ហើយ​នាំគ្នា​វាយ​គ្រាប់​នោះ​»​។
​លោក ហេង រតនា អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ជួយ​បន្ត​ផ្សព្វផ្សាយ និង​អប់រំ​កូនចៅ​អំពី​គ្រោះថ្នាក់​ដោយសារ​សំណល់​យុទ្ធភណ្ឌ​ពី​សង្គ្រាម​។​
​លោក​សរសេរថា​៖ «​ករណី​ជួបប្រទះ សូមកុំ​ប៉ះពាល់​គ្រាប់​យុទ្ធភណ្ឌ​និង​ត្រូវ​រាយការណ៍​មក​កម្លាំង​ស៊ីម៉ាក់ ឬ​កម្លាំង​នគរបាល​ប៉ុស្តិ៍ ឬ​អាជ្ញាធរ​ភូមិ​ឃុំ​ដែល​ស្ថិត​នៅក្បែរ​បំផុត ដើម្បី​កម្លាំង​ស៊ីម៉ាក់​ប្រមូល​កម្ទេចចោល​គ្រាប់​សំណល់​យុទ្ធភណ្ឌ​ពី​សង្គ្រាម​ទាំងនោះ​»៕​ រូបថត HENG Ratana
អត្ថបទដែលជាប់ទាក់ទង