ឯកឧត្តម ចាយ បូរិន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការច្បាប់គណបក្សខេត្ត ស្ដីពី នីតិវិធីនៃការចុះឈ្មោះ​ និងពិនិត្យបញ្ជីឈ្មោះ បោះឆ្នោត ដល់ក្រុមអ្នកច្បាប់ ភ្នាក់ងារ គណបក្ស មេឃុំ និងជំទប់ឃុំទាំង ៧ ក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ

នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ចាយ បូរិន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការច្បាប់គណបក្សខេត្ត ស្ដីពី នីតិវិធីនៃការចុះឈ្មោះ​ និងពិនិត្យបញ្ជីឈ្មោះ បោះឆ្នោត ដល់ក្រុមអ្នកច្បាប់ ភ្នាក់ងារ គណបក្ស មេឃុំ និងជំទប់ឃុំទាំង ៧ ក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម ចាយ បូរិន បានចែករំលែកបទពិសោធន៍ ចំណេះដឹង និងធ្វើបទបង្ហាញពីច្បាប់ និងបទបញ្ជានិងនីតិវិធី នានានៃការចុះឈ្មោះនិងពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ ដែលនិងប្រព្រឹត្តទៅនៅពេលខាងមុខនេះ ។

ឯកឧត្តមអ្នកតំណាងរាស្ត្របានបន្តថា ក្រុមអ្នកច្បាប់ ភ្នាក់ងារគណបក្សទាំងអស់ ត្រូវមានក្រមសីលធម៌ត្រឹមត្រូវ ក្នុងការអនុវត្តបំពេញភារកិច្ចរបស់ខ្លួន ដើម្បីលើកកំពស់ការចាត់តាំងអនុវត្តការងារបោះឆ្នោត ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី ៥ ឆ្នាំ២០២២ ខាងមុខនេះ កាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ។

ឯកឧត្តម ចាយ បូរិន ក៏បានសំណូមពរ ដល់ក្រុមអ្នកច្បាប់ ភ្នាក់ងារគណៈបក្ស មេឃុំ និងជំទប់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ជំរុញដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះក្នុបញ្ជីបោះឆ្នោតដូចជាអ្នកទើបតែផ្លាស់ប្តូរទីលំនៅអ្នកទើបត្រឡប់ពីសំណាកស្រុកអ្នកគ្មានអតញ្ញាណប័ណ្ណ អ្នកទើបគ្រប់អាយុ ១៨ ឆ្នាំបានទៅចុះឈ្មោះ គ្រប់ៗគ្នាក្នុងរយៈពេលនៃការរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០២១ ចាប់ពីថ្ងៃទី១២​ ខែតុលា​ ដល់ថ្ងៃទី៣០​ ខែវិច្ឆិកា​ ឆ្នាំ២០២១ ឃើញថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នៅសល់ពេលវេលាប្រមាណ៥០ថ្ងៃប៉ុណ្ណោះ​ ដូច្នេះយើងត្រូវចូលរួមដោះស្រាយបញ្ហានេះឱ្យទទួលបានជោគជ័យ ក្នុងរយៈពេលចុះឈ្មោះនិងពិនិត្យបញ្ជីឈ្មោះការផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោត តាមការកំណត់របស់ គ.ជ.ប។

អត្ថបទដែលជាប់ទាក់ទង