Detail Top Banner

មន្ត្រី​សាខា​ ក.ប.ប. ដុត​កម្ទេច​ផលិតផល​ខូច​គុណភាព​ និង​ហួស​កាល​បបរិច្ឆេទការប្រេីប្រាស់ធ្វើ​ការចាប់​ និង​ដក​ហូត​នៅ​តាម​ទី​ផ្សារ​កន្លងមក


ខេត្តបន្ទាយមានជ័យ៖ កន្លងទៅថ្មីៗនេះ មន្ត្រី​សាខា​ ក.ប.ប.​ ខេត្ត​បន្ទាយមានជ័យ​ សសហការជាមួយ​មន្រ្តី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាន​ចុះចាប់​ និង​ដក​ហូត​ផលិតផល​ដែលខូច​គុណភាព​ និង​ហួស​កាល​បបរិច្ឆេទការប្រេីប្រាស់ដាក់លក់នៅ​តាម​ទី​ផ្សារ​ទំនិញខូចគុណភាពទាំងអស់នេះត្រូវក្រុមឈ្មួញធ្វើសកម្មភាព​លួចដឹក​ជញ្ជួន​ខុស​ច្បាប់​តាម​ច្រក​របៀង​ចេញ​ពីប្រទេស​ថៃ​យកមកដាក់លក់តាមទីផ្សារ រួម​មាន​១នំធុង​ មាន​ចំនួន​ ៦៨ធុង​ ស្មេី​ ២៧២គីឡូ​ក្រាម​ ទឹក​ដោះ​គោ​ Dutch Mill មាន​ចំនួន​ ២០៧០ដប​ ស្មេី​ ១,៧១៨.១០គីឡូ​ក្រាម​ ២ទឹក​ដោះ​គោ​ស្រស់​ Meji មាន​ចំនួន​ ៣០០ដប​ ស្មេី​ ៦០០លីត្រ​ ៣យ៉ាអ៊ួរ​ Dutch Nata De Coco មាន​ចំនួន​ ២១យួរ​ ស្មេី​ ៦៥.៥២គីឡូ​ក្រាម​ សរុប​មាន​ចំនួន​ ២,៦៥៥.៦២គីឡូ​ក្រាម​ពេលដែលប្រជាពលរដ្ឋទិញយកទៅបរិភោគធ្វើឲ្យខូចសុខភាព។


លុះនៅព្រឹកថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០២១​នេះបានធ្វើពិធីដុតកំទេចចោលតាម​នីតិវិធី​នៅ​ទី​តាំង​ដីឡូ​តិ៍មួយ​កន្លែង​ស្ថិត​នៅសង្កាត់​ប៉ោយប៉ែត​ ក្រុង​ប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ មន្ត្រី​សាខា​ ក.ប.ប.​ ខេត្ត​បបន្ទាយមានជ័យ និងមន្រ្តី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាន​ប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាការដុតកំទេចចោលផលិតផល​ខូច​គុណភាព​ និង​ហួស​កាល​បរិច្ឆេទ​ប្រេីប្រាស់​ មានការចូលរួម លោកស្រី រស់សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ លោកព្រះរាជអាជ្ញាខេត្ត អភិបាលស្រុកម៉ាឡៃ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់។


ក្នុងពិធីធ្វើការដុតកម្ទេច​ផលិតផល​ខូច​គុណភាព​ និង​ហួស​កាល​បបរិច្ឆេទការប្រេីប្រាស់នេះលោកស្រី រស់ សុផានី បានមានប្រសាសន៍ថាបណ្ដាអាជីវករ ពាណិជ្ជករមួយចំនួនតូចនៅតែបន្តបំពានក្នុងការអនុវត្តធុរកិច្ចមិនសុចរិតជាដើមកណ្ដាលឲ្យច្រករបៀងនៅតាមបណ្តោយខ្មែរ.ថៃ ត្រូវបានក្រុមឈ្មួញខុសច្បាប់នៅតែ​លួចនាំចូលទំនិញគ្មានការត្រួតពិនិត្យហូរចូលយកមកធ្វើចរាចរណ៍នៅទីផ្សារមានទាំងផលិតផលទំនិញមួយចំនួនគ្មានផ្លាកសញ្ញាបិទស្លាកសញ្ញាជាភាសាខ្មែរ គ្មានប្រភពច្បាស់លាស់ ឬប្រភពផលិតក្លែងក្លាយ ដែលជាហេតុបង្កការលំបាកក្នុងការស្រាវជ្រាវទប់ស្កាត់និងបង្ក្រាបហើយអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរជាយថាហេតុដល់សុខភាពសុវត្ថិភាពរបស់អ្នកប្រើប្រាស់ជាដើម៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង