Detail Top Banner

កម្លាំងចម្រុះបន្តធ្វើការឃាត់ខ្លួនពលកឆ្លងដែនចំនួន ១៣នាក់ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ


ខេត្តបន្ទាយមានជ័យ៖ ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការដ្ឋាននគបាលខេត្តបន្ទាយមានជ័យក៍ដូចជាមានការចង្អុលបង្ហាញពីលោកវរះសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូច៨១៥ ប្រចាំស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។


នៅថ្ងៃច័ន្ទ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ព ស ២៥៦៥ ត្រូវនិងថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២១
វេលា​​ម៉ោង ១៥ :៣០នាទី កម្លាំងប៉ស្ដិ៍ចំបក់ចំនួន ៤នាក់ ដឹកនាំដោយលោកវរៈសេនីយ៍ត្រី ប៊ុន គុន នាយប៉ុស្ដិ៍នគរបាលការពារព្រំដែនគោកលេខ៨១៥ ប្រចាំការចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមាន​ជ័យ បានសហការជាមួយកម្លាំងយោធាប្រតិបត្ដិការសឹករងខេត្ដបន្ទាយមានជ័យ ដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ត្រី រឹទ្ធ រ៉ម មេបញ្ជាការងទទួលទិសស្រុកម៉ាឡៃ បានធ្វើទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃចំនួន ១៣នាក់(ស្រី ៧នាក់ ក្នុងនោះមាន ១នាក់ ជាអ្នកនាំផ្លូវ ឈ្មោះ សេន តុលា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិខ្ពស់ ឃុំប្រាំបីមុំ ស្រុកត្រាំង ខេត្ដតាកែវ នៅត្រង់ចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិសាស្រ្ដភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ បន្ទាប់ពីធ្វើការសាកសួរប្រជាពលរដ្ឋទាំងនោះ នៅវេលាម៉ោង ១៨ៈនឹង ៥០នាទីយប់ កម្លាំងប៉ុស្ដិ៍ចំបក់ ធ្វើទប់ស្កាត់បាន ០១នាក់ទៀត នាក់នាំផ្លូវ ឈ្មោះអឿម អុល ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្ដបាត់ដំបង ជាមុខសញ្ញាសង្ស័យជានាក់នាំពលករឆ្លងដែន សូមបញ្ជាក់ថាពលកទាំងនោះមកពីបណ្តាខេត្តចំនួន ៤មាន ៖
១ បន្ទាយមានជ័យ ៥នាក់
២ ខេត្តតាកែវ ១នាក់
៣ ខេត្តកំពង់ធំ ៧នាក់
៤ ខេត្តបាត់ដំបង ១នាក់
​ បន្ទាប់ពីធ្វើការណែនាំស្ដីពីការឆ្លងរីករាលដាលជំងឺនៃជំងឺ Covid-19 នឹងការឆ្លងដែនដោយខុសច្បាប់រួចមកនិងធ្វើកិច្ចន្យាមិនឲ្យពួកគាត់បន្តធ្វើដំណើដោយខុសច្បាប់បន្តទៀត។

ដោយអនុវត្ដតាមបទបញ្ជារបស់លោកអភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ លោក ស្វាយ ជា ពលកទាំងនោះបានអោយពួកគាត់ឡើងលើរថយន្ដយោធាដឹកទៅមណ្ឌលចត្ដាឡីស័កកម្រិត២វិទ្យាល័យម៉ាឡៃ ដើម្បីធ្វើតេស្ដរកមេរោគកូវិដ-១៩ មុននិងបន្ដបញ្ជួនពួកគាត់ទៅអោយកម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃធ្វើការបន្ត ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង