Detail Top Banner

អាជ្ញាធររាជធានី ដំណើរការបោសសំអាតនិងបាញ់ទឹកលាងសំអាតដីខ្សាច់ នៅលើកំណាត់ផ្លូវជាតិលេខ២ ព្រមទំាងជួសជុលជង្ហុកសំបុកមាន់ហើយ

ភ្នំពេញ៖ កំណាត់ផ្លូវជាតិលេខ២ នៅក្នុងភូមិសាស្រ្ត ខណ្ឌមានជ័យ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញធ្វើការបោសសំអាត និងបាញ់ទឹកលាងសំអាត ព្រមទាំងជួសជុលជង្ហុកសំបុកមាន់ហើយ នៅព្រឹកថ្ងៃទី២៣ តុលា ពោលគឺក្រោយពីកំណាត់ផ្លូវនេះ ពោរពេញទៅដោយ ដីខ្សាច់ជ្រុះរប៉ាត់ប៉ាយពេញផ្លូវ បង្កការរំបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៣ខែតុលាឆ្នាំ២០២១នេះថា ដោយមានការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ចេញ កម្មករ ដើម្បីបោះសំអាតទ្រូងផ្លូវជាតិលេខ២ ជាមួយគ្នានោះក៏បាន បញ្ចេញឡានបាញ់ទឹកជាច្រើនគ្រឿងផងដែរ ដើម្បីបាញ់លាងសម្អាតផ្លូវនេះឱ្យបានស្អាតឡើងវិញ ខណៈដែលផ្លូវនេះ មានដីខ្សាច់ជ្រុះពេញលើផ្លូវ បង្កការ លំពិបាក ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទៅនេះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវនេះផងដែរ។

មន្ត្រីដដែលក៏បានបញ្ជាក់ផងដែរថា ការបោសសំអាត និងបាញ់ទឹកលាងផ្លូវខាងលើនេះ គឺជាការគិតគូរ និងយកចិត្តទុកដាក់របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពីសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញឲ្យមានភាពស្រស់ស្អាត មានបរិស្ថានល្អផងដែរ៕

អត្ថបទដែលជាប់ទាក់ទង