ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ជួបសំណេះសំណាល ដោះស្រាយបញ្ហាជួនបងប្អូនប្រជាពលរដ្ឋ ជាមួយ ក្រុមហ៊ុនសេងសម្បត្តិ នៅស្រុកដងទង់
ខេត្តកំពត៖ ព្រឹកថ្ងៃអាទិត្យ ៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នៅសាលាស្រុកដងទង់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជួបសំណេះសំណាល និងដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិស្រែជាខាងជើង ឃុំដងទង់ ជាមួយក្រុមហ៊ុនសេង សម្បត្តិ។
ពិធីនេះមានការអញ្ជើញចូលរួមផងដែរពីឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុកដងទង់ តំណាងក្រុមហ៊ុនសេងសម្បត្តិ និងពុកម៉ែបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។