Detail Top Banner

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ប្រកាសមុននេះថា ពីម៉ោង ១០យប់នេះ អាជ្ញាធរសម្រេចផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន សម្រាប់រថយន្តធុនធំ លើកំណាត់ផ្លូវលេខ២០អា ឬ ១០៤ ចាប់ពីរង្វង់មូលគួរស្រូវ ដល់ផ្សារកំពង់កន្តួត

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ៖ «ចាប់ពីម៉ោង ១០យប់នេះ អាជ្ញាធរសម្រេចផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន សម្រាប់រថយន្តធុនធំ លើកំណាត់ផ្លូវលេខ២០អា ឬ ១០៤ ចាប់ពីរង្វង់មូលគួរស្រូវ ដល់ផ្សារកំពង់កន្តួត ដោយសារស្ថានភាពទឹកឡើង ហូរកាត់លើថ្នល់នៅទីតាំងមួយចំនួន»។ សម្រាប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ក្នុងរាត្រីនេះ ទឹកចាប់ផ្តើមហក់ឡើងគួរឲ្យព្រួយបារម្ភ ។

សូមបញ្ជាក់ផងដែរថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ថ្ងៃទី២៦ និងថ្ងៃទី២៧ តុលាខាងមុខនេះ ព្រោះទឹកអាចនឹងឡើងខ្ពស់លិចលង់លំនៅដ្ឋានបងប្អូន

អត្ថបទដែលជាប់ទាក់ទង