ក្រសួងសុខាភិបាលកម្ពុជា ប្រកាសពីការរកឃេីញអ្នកជំងឺកូវីដ-១៩ សរុបចំនួន ១១១នាក់ ជាសះស្បេីយ ២៦៤នាក់ និងស្លាប់ថ្មី ៧នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង ៦នាក់)
គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជា ប្រកាសពីការរកឃេីញអ្នកជំងឺកូវីដ-១៩ សរុបចំនួន ១១១នាក់ (ឆ្លងសហគមន៌ ១០០នាក់ នាំចូល ១១នាក់) និងមានជាសះស្បេីយ ២៦៤នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១១៨១១១នាក់ អ្នកជាសះស្បេីយសរុបកេីន ១១៣៧៩១ នាក់ និងស្លាប់ថ្មី ៧នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង ៦នាក់) សរុបស្លាប់ ២៧៥៨នាក់ ។
សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ២៦០៦៧៩១ ស្មេីនឹង ១៥៣៤៣០ ក្នុង១លាននាក់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។
