ព្រឹកនេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ដែលកំពុងស្ថាបនា មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង
ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៥និង១៥នាទី ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបានកើតឡើងរវាងរថយន្ត១គ្រឿងម៉ាក ហ៊ីណូ ធុនដឹកជញ្ជូនពាក់ស្លាកលេខ កំពង់ឆ្នាំង 3A.1566 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) បើកបរក្នុងទិសដៅពីកើតទៅលិច លុះពេលមកដល់ចំណុចកើតហេតុខាងលើ បានបុកនឹងរថយន្ត១គ្រឿងម៉ាក នីសសាន់ ធុនដឹកទំនិញ ពាក់ស្លាកលេខ បាត់ដំបង 2B.2211អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (ស្លាប់) ដែលកំពុងបើកបរច្រាស់ទិសគ្នា ។
ក្រោយពេលសមត្ថកិច្ចចុះពិនិត្យទីតាំងកើតហេតុគឺមានមនុស្សស្លាប់ចំនួន៥នាក់ប្រុស ដោយកៀបជាប់ក្នុងរថយន្តទាំងអស់ និងរងរបួសធ្ងន់១នាក់ ប្រុស បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកមោងឬស្សីហើយ ។
បច្ចុប្បន្នកម្លាំងការិយាល័យចរាចរណ៍ខេត្ត កំពុងចុះទៅអន្តរាគមន៍ដោយសារតែសពមនុស្សទាំង៥នាក់ ត្រូវកៀបជាប់មិនទាន់យកចេញបាននៅឡើយ៕ អរគុណសន្តិភាព