ការជូនដំណឹងពីរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការពង្វាងចរាចរណ៍៣យប់ នៅការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងសន្ទរម៉ុកចាប់ពីយប់ថ្ងៃទី២៩
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេក្ដីជូនដំណឹងស្ដីពីការ ពង្វាងចរាចរណ៍នៅការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើង សន្ទរម៉ុក ស្ថិតក្នុងខណ្ឌទួលគោក ដើម្បីតម្លើងគ្រោងដែកតួស្ពាន។
ចំណែកប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅក្បែរទីតាំងការដ្ឋាន ក្រុមការងារនឹងសម្រួលជូនឆ្លងកាត់បាន ដើម្បីដំណើរការអនុវត្តការងារនេះទទួលបាននូវប្រសិទ្ធភាពខ្ពស់តាមការគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទចរាចរលើកំណាត់ផ្លូវមួយចំនួន នៅក្បែរការដ្ឋាន រយៈពេលបីយប់គឺនៅយប់ថ្ងៃទី២៩ យប់ថ្ងៃទី៣១ ខែតុលា និងយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង១៨.០០យប់ ដល់ម៉ោង៧.០០ព្រឹក ដូចខាងក្រោម៖
-យប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បិទចរាចរណ៍ ផ្នែកខាងជើងផ្លូវកម្ពុជាក្រោម ដល់ផ្លូវលេខ២៥៣ ផ្លូវលេខ២៣៣ និងមហាវិថីម៉ៅសេទុង គឺចាប់ពីធនាគារ អេប៊ីអេ ដល់ផ្លូវលេខ១២២។
-យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ បិទចរាចរ ផ្នែកខាងត្បូងផ្លូវកម្ពុជាក្រោម ដល់ផ្លូវលេខ២៥៣ ផ្លូវលេខ២៣៣ និងមហាវិថីម៉ៅសេទុង គឺចាប់ពីសាលាបឋមសិក្សាសន្ធរំម៉ុក ដល់ផ្លូវលេខ១៣៤។
-យប់ថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ២០២១ បិទចរាចរកំណាត់ផ្លូវកម្ពុជាក្រោម គឺចាប់ពីសាលាបឋមសិក្សាសន្ធរម៉ុកដល់ផ្លូវលេខ២៥៣ និងកំណាត់ផ្លូវកម្ពុជាក្រោម ចាប់ពីធនាគារអេប៊ីអេ ដល់ផ្លូវលេខ២៣៣។
រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ ដែលធ្វើចរាចរឆ្លងកាត់តំបន់ការដ្ឋាន សូមធ្វើការពង្វាងចរាចរណ៍ទៅតាមកាលបរិច្ឆេទដូចបានជម្រាបជូនខាងលើ ។
ផុតរយៈពេលនេះ ការដ្ឋាននឹងបញ្ចប់ការងារ ហើយបើកឲ្យធ្វើចរាចរណ៍ជាធម្មតាវិញ៕ អរគុណសន្តិភាព