ខ្ញុំជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូប ដែលបាន កាន់ញញួរប្រធានអាស៊ាន រហូត៣ដង

ភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សម្ដេចជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូបដែលបាន កាន់ញញួរ ប្រធានអាស៊ានរហូត៣ដង ដែលសម្ដេចសូមយកឱកាសនេះថ្លែងអំណរគុណ ចំពោះបងប្អូនជនរួ មជាតិដែលបានគាំទ្រដល់រូបសម្ដេចក្នុងការដឹកនាំកម្ពុជា។
នៅលើផេកផ្លូវការ នាល្ងាចថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោបានសរសេរថា ការប្រជុំលើកទី៣៨និងលើកទី៣៩ត្រូវបានបិទបញ្ចប់ ជាមួយនឹងការទទួលជាប្រធានប្តូរវេនអាស៊ានរបស់កម្ពុជាសម្រាប់ឆ្នាំ២០២២។ សម្ដេចតេជោបន្តថា “ខ្ញុំជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូបដែលបាន កាន់ញញួរ ប្រធានអាស៊ានរហូត៣ដង ដែលខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិ ដែលបានគាំទ្រដល់រូបខ្ញុំក្នុងការដឹកនាំកម្ពុជា ដែលធ្វើឱ្យខ្ញុំមានលទ្ធភាពចូលរួមក្នុងកិច្ចការតំបន់និងអន្តរជាតិតាមរយៈអាស៊ាន”។
គួរបញ្ជាក់ដែរថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដ៏មមាញឹករយៈពេល ៣ថ្ងៃ ដែលប្រទេសព្រុយណេដារូសាឡាម ធ្វើជាម្ចាស់ផ្ទះនោះ សម្តេចតេជោ ហ៊ុន សែន បានទទួលញញួរធ្វើជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ។
គួររម្លឹកដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្លាប់បានកាន់ញញួរដឹកនាំសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះចំនួន ២ ដងរួចមកហើយ ដែលលើកទី១ ក្នុងឆ្នាំ២០០២ និង លើកទី២ ក្នុងឆ្នាំ២០១២ បន្ទាប់ពីបានក្លាយជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩៕ by AKP
អត្ថបទដែលជាប់ទាក់ទង