ទេយ្យវត្ថុ និងបច្ច័យដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តនាំយកប្រគល់ជូនក្រុមគ្រួសារនៃសពខ្វះខាត
ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១ ទេយ្យវត្ថុ និងបច្ច័យដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យនិងស្រុករលាប្អៀរ តាមរយៈក្រុមការងារតំណាងឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំត្បែងខ្ពស់ បានពាំនាំនូវពាក្យចូលរួមរំលែកទុក្ខ និងនាំយកអំណោយរួមមាន÷ អង្ករចំនួន៨០គក ប្រឡុងធំ១ឈុត ទឹកបរិសុទ្ធ៦យួរ ភេសជ្ជៈ ទឺកត្រីទឹកស៊ីអ៊ីវចំនួន៤ដប ម៉ាស់ចំនួន២០សន្លឹក សាប៊ូអនាម័យចំនួន៥ដុំ ជែលលាងដៃដបធំចំនួន១ដប និងបច្ច័យចំនួន ៥៩១ ០០០រៀល ព្រមទាំងសំបុត្រមរណភាពទៅប្រគល់ជូនដល់ក្រុមគ្រួសារនៃសពឈ្មោះ ណេត លីដូរ ភេទស្រី អាយុ៦៥ឆ្នាំ មានទីលំនៅភូមិស្រែសារ ឃុំត្បែងខ្ពស់ ដែលរៀបចំពិធីបុណ្យតាមប្រពៃណីនៅវត្តសិរីវង្សារាម ហៅវត្តព្រៃក្តួច៕ អរគុណសន្តិភាព