កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឆ្មក់បង្ក្រាបទីតាំងសង្វៀនជល់មាន់មួយកន្លែងឃាត់ខ្លួនអ្នកញៀនល្បែង២៦នាក់ ម៉ូតូ ៣៩គ្រឿង មាន់គកជាច្រើនក្បាល
ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្មំពេញ ឆ្មក់បង្ក្រាបទីតាំងសង្វៀនជល់មាន់ នៅមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ២ ចាប់ឃាត់ខ្លួនមនុស្ស ២៦នាក់ ម៉ូតូសរុបចំនួន ៣៩គ្រឿង ព្រមទាំងមាន់គកជាច្រើនក្បាលផងដែរ ។
ហេតុការឆ្មក់បង្ក្រាបទីតាំងសង្វៀនជល់មាន់ដុះស្លែមួយនេះ ធ្វើឡើងនាវេលាម៉ោង ០៣និង៤៥នាទី រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅចំណុច ដីឡូត៍ទំនេរមួយកន្លែងស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្មំពេញ បានចាប់ឃាត់ខ្លួនមនុស្ស ចំនួន ២៦នាក់ ម៉ូតូ ៣៩គ្រឿង និងមាន់ជល់ជាច្រើនក្បាលផងដែរ ។
បច្ចុប្បន្នក្រុមអ្នកញៀនល្បែងជល់មាន់ទាំង ២៦នាក់ខាងលើរួមទាំងវត្ថុតាងពាក់ព័ន្ធ ត្រូវបានដឹកបញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្មំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕