ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ បានអញ្ជើញដឹកនាំអាជ្ញាធរពាក់ព័ន្ធ ពិនិត្យលទ្ធភាព ពង្រីក និងកែលម្អសួនច្បារឲ្យធំទូលាយ ដើម្បីកែលម្អសោភ័ណភាពទីក្រុងដូនកែវ ដែលជាទីក្រុង នៃបេះដូងខេត្តតាកែវ។
តាកែវ៖ នៅរសៀលថ្ងៃសុក្រទី២៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ បានអញ្ជើញដឹកនាំអាជ្ញាធរពាក់ព័ន្ធ ពិនិត្យលទ្ធភាព ពង្រីក និងកែលម្អសួនច្បារឲ្យធំទូលាយ ដើម្បីកែលម្អសោភ័ណភាពទីក្រុងដូនកែវ ដែលជាទីក្រុង នៃបេះដូងខេត្តតាកែវ។
ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ អាជ្ញាធរ ពាក់ព័ន្ធ និងស្នើសុំយោបល់អ្នកពាក់ព័ន្ធ ដើម្បីធ្វើឲ្យការសាងសង់បានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ធានាបាននូវគុណភាព និងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកំសាន្តខេត្តតាកែវ ឲ្យបានច្រើនថែមទៀត៕