លោក ប៉ាង យៀត ប្រធានកិត្តិយសអនុសាខាស្រុកគូលែន បាននាំយកអំណោយមនុស្សធម៌ចូលរួមបុណ្យសពមន្រ្តីអនុសាខាស្រុក
ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃសុក្រ ០៨រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ លោក ប៉ាង យៀត ប្រធានកិត្តិយសអនុសាខាស្រុកគូលែន បាននាំយកអំណោយមនុស្សធម៌ចូលរួមបុណ្យសព លោក ឡាត សាមួនផឿន ជាមន្រ្តីអនុសាខាស្រុក ស្លាប់ដោយសារជំងឺ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្ត្តព្រះវិហារ ។
ក្នុងឱកាសនោះលោកប្រធានកិត្តិយសអនុសាខាស្រុក បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសពដែលបានបាត់បង់សាច់ញាតិជាទីស្រឡាញ់ និងបួងសួងសូមវិញ្ញាណក្ខន្ធនៃសពបានទៅកាន់សុគតិភាព និងបានផ្ដាំផ្ញើសូមឱ្យថែរក្សាសុខភាព ត្រូវមានអនាម័យលាងដៃនិងសាប៊ូជាប្រចាំដើម្បីចូលរួមទប់ស្កាត់កូវីត.១៩ ។
សម្ភារផ្ដល់ជូនរួមមាន អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកស៊ីអ៉ីវ ១យួរ ត្រីខ១យួរ ទឹកត្រី១យួរ ថវិកាសប្បុរសជនចំនួន ១ ៣៧០ ០០០រៀល និងថវិកាថ្លៃម៉េនបូជាសព ចំនួន ៦០០ដុល្លារ ៕