Detail Top Banner

ឯកឧត្តម តូច ចាន់នី អគ្គនាយកបច្ចេកទេស នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញចុះសួរសុខទុក្ខ កុមារីរងគ្រោះដោយអំពើធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ ដែលអំពើនេះមិនអាចទទួលយកបាន

 

ខេត្តក្រចេះ៖ នាថ្ងៃអាទិត្យ ១០រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម តូច ចាន់នី អគ្គនាយកបច្ចេកទេស នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការចូលរួមពីមន្រ្តីតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងប្រធាននាយកដ្ឋានសុខុមាលភាពកុមារ បានសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តក្រចេះ បានអញ្ជើញចុះសួរសុខទុក្ខ កុមារីរងគ្រោះដោយអំពើធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ ដែលអំពើនេះមិនអាចទទួលយកបាន ក្នុងនាមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកម្ពុជាដើម្បីកុមារ សូមឲ្យសមត្ថកិច្ចមានវិធានការលើជនប្រព្រឹត្តបទល្មើសទៅតាមនីតិវិធីផ្លូវច្បាប់។

ក្នុងនោះផងដែរ ឯកឧត្តម បាននាំយកអំណោយ និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមឲ្យអាណាព្យាបាលបន្តពង្រឹងការ​យក​ចិត្តទុកដាក់មើលថែទាំកូនៗឲ្យបានល្អ និងត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង