គ្រឿងញៀនគឺជា ថ្នាំឆ្កួត សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន សូមនិយាយថា “ទេ ” ចំពោះគ្រឿងញៀន
ខេត្តរតនគិរី៖ កម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តបានចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារមួយដែលបង្កឡើងដោយជនសង្ស័យត្រូវជាកូននៅក្នុងគ្រួសារនោះ បានអ៊ុកឡុកនិងយកកាំបិតគំរាមកំហែងក្នងគ្រួសារ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថាក្រោយពីបានទទួលពត៌មានពីក្រុមគ្រួសារកំលាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តកាលពីថ្ងៃទី០១ ខែវិចិ្ឆកា ឆ្នាំ២០២១ វេលាម៉ោង១២និង១០នាទី ដែលដឹកនាំដោយលោកវរះសេនីយត្រី ផានី សុចន្ថា នាយរងការិយាល័យអន្តរាគមន៍ខេត្តបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុនៅចំណុចផ្ទះជនសង្ស័យស្ថិតនៅភូមិបួន សង្កាត់កាចាញ ក្រុងបានលុងខេត្តរតនគិរីហើយបានឃាត់ខ្លនជនសង្ស័យនិងបានដកហូតកាំបិតនិងវត្ថុតាងម្សៅក្រាមពណ៌ថ្លាចំនូន ១កញ្ចប់តូច សង្ស័យជាសារធាតុញៀនរួមជាមួយថង់និងសម្ភារៈសេពគ្រឿងញៀនមួយចំនួនទៀត ដែលពាក់ពន្ធ័និងបទល្មើសករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយបានធ្វើកំណត់ហេតុប្រគល់និងទទួលជនសង្ស័យរួមនិងវត្ឋុតាងជូនមកការិយាល័យប្រឆាំងគ្រឿងខេត្តអនុវត្តនិតិវិធីបន្ត។
របាយការណ៍បានបន្តទៀតថា ជនសង្ស័យកម្លាំងជំនាញបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តធ្វើតេស្តរកមេរោគកូវីដ១៩ លទ្ធផល អវិជ្ជមាន(-)។ ករណីខាងលើនេះដែរ ដោយមានការសម្របសម្រួលនិតិវិធីពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនសង្ស័យមានឈ្មោះ ផន ផានិត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្នភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី មានស្រុកកំណើតភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
ចំណែកវត្ថុតាងដកហូតរួមមាន ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន ចំនួន ១កញ្ចប់តូច ទម្ងន់មិនទាន់ថ្លឹង ឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន កាំបិតផ្គាក់ ចំនួន១។
បច្ចុប្បន្នៈជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់ការតាមច្បាប់៕