រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឱ្យជំនាញនីមួយៗ សហការគ្នាឲ្យបានល្អ និងច្បាស់លាស់ ក្នុងការរៀបចំវេទិកាតុមូលនិពន្ធនាយកសារព័ត៌មាននៃមូលនិធិ អាស៊ី-អឺរ៉ុប លើកទី១០ ដែលនឹងប្រារព្ធធ្វើនៅ ថ្ងៃទី២៣-២៤ ខែវិច្ឆិកាខាងមុខនេះ

ភ្នំពេញ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិនិត្យអំពីវឌ្ឍនភាពការងារ រៀបចំវេទិកាតុមូលនិពន្ធនាយកសារព័ត៌មាន​​នៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី១០ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការចូលរួមប្រជុំផ្ទាល់ និងតាមប្រព័ន្ធ Zoom ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន មានប្រសាសន៏បញ្ជាក់ថា វេទិកាតុមូល និពន្ធនាយកសារព័ត៌មាននៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី១០នេះ គឺក្រសួងព័ត៌មាន ជាអ្នកទទួលខុសត្រូវរៀបចំទាំងស្រុង ដែលកិច្ចការងារនេះ ត្រូវធ្វើយ៉ាងណា អោយមានកិច្ចសហការគ្នាល្អ នៅគ្រប់ផ្នែកគ្រប់ជំនាញនៅក្នុង ក្រសួង និងស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងអស់ ក៏ដូចជាមួយស្ថាប័នអន្តរជាតិ ដែលត្រូវរួមគ្នាធ្វើ ដូច្នេះចាប់ពីពេលនេះទៅ គឺត្រៀមអោយបានគ្រប់លក្ខណ:ទាំងអស់កុំអោយមានបញ្ហាអ្វីកើតឡើង និងត្រៀមដោះស្រាយរាល់បញ្ហាដែលកើតមាន ឡើងដោយយថាហេតុ ក្នុងនោះប្រព័ន្ធកាប​អុប​ទិក អ៊ីនធើណេត ត្រូវធានាអោយបានរឹងមាំ កុំអោយមានភាពរអាក់រអួល ព្រោះកិច្ចប្រជុំនេះ ធ្វើឡើង តាមប្រព័ន្ធអនឡាញ ជាមួយបណ្តានិពន្ធនាយក នៅក្រៅប្រទេស ។
ទន្ទឹមនេះ ទូរទស្សន៍ជាតិកម្ពុជា ក៏ត្រូវធានា អោយការផ្សាយបន្តផ្ទាល់តាមប្រព័ន្ធLiveYou និងការថតទុក ត្រូវធ្វើយ៉ាងណាអោយមានគុណភាពច្បាស់ល្អ និងរក្សាទុកក្នុង ប្រព័ន្ធទិន្នន័យអោយត្រឹមត្រូវ ហើយគ្រប់ផ្នែកគ្រប់ជំនាញក៏ត្រូវត្រៀម ធនធានមនុស្ស ដើម្បីបំពេញកិច្ចការងារតាមជំនាញនីមួយៗ អោយបានច្បាស់លាស់ ព្រោះជាព្រឹត្តការណ៍ដ៏សំខាន់សម្រាប់មុខមាត់នៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះជាជំហានទៅមុខទៀតក្រុមការ ងាររបស់ក្រសួងព័ត៌មាន ត្រូវធ្វើយ៉ាងណាពន្លឿនកិច្ចការដែលនៅសេសសល់ជាមួយ មូល​និធិ​អាសុី អឺរ៉ុប ដើម្បី ផ្លាស់ប្តូរព័ត៌មាន ក៏ដូចជាធ្វើបច្ចុប្បន្នភាពនៃការត្រៀមលក្ខណៈសម្រាប់រៀបចំ ព្រឹត្តការណ៍និពន្ធនាយកសារព័ត៌មានលើកទី១០ អោយទទួលបានលទ្ធផលល្អ។
ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មការរៀបចំព្រឹត្តិ​ការ​ណ៍អម នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ បានជម្រាបជូនថា វេទិកាតុមូលនិពន្ធនាយក​សារ ព័ត៌​មាននៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី១០ គ្រោងធ្វើឡើងនៅថ្ងៃទី២៣ និង២៤ ខែវិច្ឆិកា ខាងមុខនេះ គឺ ជាព្រឹត្តការណ៏អមទាំង៦ នៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ASEM លើកទី១៣ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំ។
វេទិកានិពន្ធយកសារព័ត៌មាន សម្រាប់ឆ្នាំនេះ គឺធ្វើតាមប្រព័ន្ធ ហាយប្រ៊ីដ តាមបែប រូបវ័ន្ត និងនិមិត្ត ដែលត្រូវបានអញ្ជើញនិពន្ធនាយកពីបណ្តាប្រទេសនៅអាស៊ី និងអឺរ៉ុប ប្រមាណ ពី ២៤ ទៅ ២៦រូប ចូលក្នុងវេទិកា​នេះ ។ ដោយ: ទទក
អត្ថបទដែលជាប់ទាក់ទង