Detail Top Banner

អភិបាលខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោតឧបត្ថម្ភជូនគ្រួសាររងគ្រោះភ្លើងឆេះផ្ទះ


ខេត្តបន្ទាយមានជ័យ​៖ រសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមាន​ជ័យ លោកជំទាវ នួម សោភ័ណ អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ ដមដំណើរដោយលោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្ត លោក យឹម សំណាង អភិបាលស្រុកអូរជ្រៅ លោក ខាត់ សារ៉ាន សមាជិក្រុមប្រឹក្សាស្រុកអូរជ្រៅ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយគ្រឿងឧបភោគ សម្ភារៈ និងថវិកាមួយចំនួន ឧបត្ថម្ភជូនគ្រួសារ លោក អោក ចេន អាយុ៨៦ឆ្នាំ រស់នៅភូមិវាងមួង ឃុំកូប ស្រុកអូរជ្រៅ ដែលត្រូវភ្លើងឆេះផ្ទះ។


ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានសម្តែងមនោសញ្ចេតនាការសោកស្តាយជាមួយលោកតា និងគ្រួសារ ចំពោះការបាត់បង់ខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិ ដែលត្រូវភ្លើងឆាប់ឆេះទាំងស្រុង ។


ក្នុងនាមជាសេនាធិការជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលសម្តេចតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋ ថ្ងៃនេះក្រុមការងារទាំងអស់ក្រោយទទួលបានព័ត៌មានបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ មុងភួយ កន្ទេល ក្នើយ និងថវិកាមួយចំនួន ជាការរួមចំណែកដោះទុក្ខលំបាកចំពោះមុខ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយខ្វះអាហារទទួលទាននោះឡើយ។


ដោយមើលឃេីញពីទុកលំបាកនេះ ឯកឧត្តមអភិបាលខេត្ត បានជួុយឧបត្ថម្ភថវិកា ដើម្បីទិញឈើសរស សង្ក័សី ជើងតាងផ្ទះ ជាមួយក្រុមការងារចុះជួយស្រុក អាជ្ញាធរស្រុក ដើម្បីអោយកងកម្លាំង ក្រុមការងារស្រុកឃុំ យុវជន នឹងជួយចាត់ចែងរៀបចំផ្ទះមានទំហំ ៥គុណ ៧ម៉ែត្រ ជូនលោកតាឡើងវិញ ឆាប់ៗខាងមុខនេះ ផងដែរ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង