ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជេីញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សានិងមេឃុំទាំង១៤ ក្នុងស្រុករលាប្អៀរ
ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្តម រដ្ឋលេខាធិការ ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលនៃគណ:អភិបាលខេត្ត បានអញ្ជេីញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សានិងមេឃុំទាំង១៤ ក្នុងស្រុករលាប្អៀរ ដេីម្បីពិនិត្យសភាពការណ៍ទូទៅក្នុងស្រុក ដូចជា ការចុះឈ្មោះបោះឆ្នោត ភូមិឃុំសុវត្ថិភាព សេវាសាធារណ: ការងារជំងឺកូវីត១៩ ជីវភាពប្រជាពលរដ្ឋ និងការងារផ្សេងៗទៀត ពិធីនេះធ្វេីនៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៕ អរគុណសន្តិភាព