លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការីបានបន្តនាំយក អំណោយមនុស្សធម៌របស់សាខា ចែកជូនដល់ជនងាយរងគ្រោះមានចាស់ជរា ជនពិការ កុមារកំព្រា គ្រួសារមានជំងឺប្រចាំកាយ ស្ត្រីមេម៉ាយមានកូនច្រើន

ខេត្តស្វាយរៀង៖ ដោយបានការចាត់តាំងពីឯកឧតុ្តម ម៉ែន វិបុល ប្រធានគណៈកម្មការសាខាកាកបាទក្រហម​​កម្ពុជាខេត្តស្វាយរៀង នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការីបានបន្តនាំយក អំណោយមនុស្សធម៌របស់សាខា ចែកជូនដល់ជនងាយរងគ្រោះមានចាស់ជរា ជនពិការ កុមារកំព្រា គ្រួសារមានជំងឺប្រចាំកាយ ស្ត្រីមេម៉ាយមានកូនច្រើន អ្នករស់នៅជាមួយមេរោគអេដស៍ និងទីទ័លក្រ ក្នុងស្ថានភាពជួបវិបត្តិជាសកលនៃជំងឺកូវីដ-១៩ ចំនួន ៩០គ្រួសារ មកពី ១៦ឃុំ គឺឃុំ កំពង់ចំឡង តាសួស ស្វាយធំ ស្វាយអង្គ ស្វាយយា ដូនស ស្វាយជ្រំ ឈើទាល អង្គតាសូ ពោធិរាជ ធ្លក បាសាក់ ចំបក់ គោកព្រីង គ្រួស និងក្រោលគោ ដែលពិធីនេះប្រារព្ធធ្វើនៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយជ្រំ និងនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ។ អំណោយដែលបានផ្តល់ជូនក្នុង ១គ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប កន្ទេលបត់១ ឃីត ១កញ្ចប់ (មុង១ ភួយ១ ក្រម៉ា១ សារុង១) និងថវិកា ៥០ ០០០រៀល លោកជំទាវក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែមចំនួន ២០ ០០០រៀល ក្នុងមួយគ្រួសារ និងបានឧបត្ថម្ភថវិកា ១ ០០០ដុល្លារដល់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយជ្រំ សម្រាប់ត្រៀមបម្រុងឆ្លើយ​តបនៅពេលមានគ្រោះមហន្តរាយកើតឡើងក្នុងស្រុក ព្រមទាំងឧបត្ថម្ភថវិកាចំនួន ២លានរៀល ដល់​មន្រ្តីអនុសាខាស្រុក ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង