រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបើកឱ្យប្រើប្រាស់ ផ្លូវក្រោមដីចោមចៅ បណ្ដោះ​អាស​ន្ន​ថ្មី​១​ ខ្សែ​​​បន្ថែមទៀត បន្ទាប់ពីផ្លូវក្រោមដីចំនួន ៣ខ្សែបើករួច ដើម្បីបញ្ចៀសចរាចរណ៍

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញសម្រេចបើកឱ្យប្រើប្រាស់ ផ្លូ​​វ​​ក្រោមដីថ្មីបន្ថែម១ខ្សែទៀតជាបណ្តោះអាសន្ន​​ពីមហាវិថីចោមចៅទៅផ្លូវជាតិលេខ៤​។​ដើ​ម្បី​ជួ​យសម្រួលការកកស្ទះចរាចរក្នុងពេលដំណើរការអ៊ុតកៅស៊ូផ្លូវតភ្ជាប់​ពីមហាវិ​ថីសហ​ព័ន្ឋ​រុ​ស្ស៊ី​ទៅ​ផ្លូវជាតិលេខ៤ និងផ្លូវតភ្ជាប់ពីមហាវិថីចោមចៅ ទៅមហាវិថីសហព័ន្ឋរុស្ស៊ីការដ្ឋានសាង​ស​ង់ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅបានធ្វើការពង្វាងចរាចររយៈពេល១៤​ថ្ងៃដោយ​បើ​ក​ឱ្យ​ប្រើ​ប្រាស់ផ្លូវក្រោមដីថ្មី ជាបណ្តោះអាសន្ន ពីមហាវិថីចោមចៅឆ្ពោះទៅផ្លូវជាតិលេខ៤ នៅ​ថ្ងៃ​ទី​០​៦​វិច្ឆិកា២០២១នេះ។
តាមការបញ្ជាក់ឱ្យដឹងពី លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការក្រុងនៅថ្ងៃ០៦ វិច្ឆិ​កា​នេះ​ថា យើង​បើក​ឱ្យចរាចរផ្លូវក្រោមដី១ខ្សែបន្ថែមដើម្បីកុំឱ្យកកស្ទះចរាចរនៃដំណើការ កា​រ​ងា​រ​ការដ្ឋាន យើងកំពុងស៊ុតកៅស៊ូពីមហាវិថីសហពន្ធ័រុស្ស៊ីមកផ្លូវជាតិលេខ៤ផង និងម្យ៉ាងទៀត ដើ​ម្បីឱ្យការងារការដ្ឋានទាំងការស៊ុត ទាំងសំណង់និងទាំងធ្វើឃឿន គំនូសចរាចរ បាន​លឿ​ន​ផ​ងដែរ។
លោកបន្ដថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ សម្រេចការសាង​សង់ បានជាង ៨​៥​ភា​គ​រ​យ​​ផ្លូវចរាចរ​៣​ខ្សែ​ក៏បានបើកឱ្យប្រើប្រាស់បណ្តោះ​អាសន្នដើម្បីសម្រួលការធ្វើដំ​ណើរ​រ​ប​ស់​ប្រ​ជា​ពលរដ្ឋ។
ស្ពានអាកាសនិងផ្លូវក្រោមដីក្នុង គម្រោង ស្ពានអាកាស ចោមចៅទាំង ៣ខ្សែ ដែលបើកឲ្យប្រើ​ប្រាស់បណ្តោះ​អាសន្នមាន៖ ផ្លូវក្រោមដីភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤មកផ្លូវសហព័ន្ធរុស្ស៊ី។ កំណាត់ផ្លូវនេះសម្រួលលំហូរចរាចរភ្ជាប់ពីផ្លូវជាតិលេខ៤មកមហាវិថីសហព័ន្ធរុស្ស៊ី មា​ន​ប្រ​វែ​ង​សរុប៤៧០ម៉ែត្រទទឹង៨,៥ម៉ែត្រជាផ្លូវឯកទិសមានពីរគន្លងរថយន្ត និងមួយគន្លងទោច ក្រ​យា​នយន្តយើងក៏បានសម្រេចបើកឱ្យប្រើប្រាស់បណ្តោះអាសន្នកាលពីថ្ងៃទី២៦ខែតុលា ឆ្នាំ​២​០​២០នោះផងដែរ។
លោកបន្ដថា កាលពីថ្ងៃ២២ខែធ្នូឆ្នាំ២០២០កន្លងមកនេះផ្លូវ២ខ្សែទៀតក៏បានបើកឱ្យ​ប្រើ​ប្រា​ស់​បន្ថែមក្នុង​នោ៖​ ខ្សែទីមួយជាផ្លូវក្រោមដីភ្ជាប់ពីផ្លូវជាតិលេខ៤ឆ្ពោះទៅមហាវិថីចោមចៅជាផ្លូវ ឯ​កទិសមានប្រវែង​៤៥៨ម៉ែត្រ ទទឹង៨.៥ម៉ែត្រ។ ខ្សែទីពីរ-ជាផ្លូវឯកទិសភ្ជាប់ចរាចរណ៍ ពី​ផ្លូ​វ​ជា​តិ​លេខ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ៣មានប្រវែង១១៦ម៉ែត្រ ទទឹង៥.៥ម៉ែត្រ។
សូមបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាម​រយៈរដ្ឋ​បាលរាជធានីភ្នំពេញ ដោយទទួលម៉ៅការ​សាងស​ង់ដោ​យ​ក្រុ​ម​ហ៊ុ​ន​វិ​និ​យោ​គ​ទុ​ន​អា​ណិកជនកម្ពុជា (OCIC)​ដោយប្រើប្រាស់រយៈពេលនៃការសាងសង់៣០ខែដោយប្រើថវិ​កា​ប្រ​មាណ២២លានដុល្លាអាម៉េរិកគ្រោងរួចរាល់ក្នុងឆ្នាំ២០២១នេះ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង