អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ មានគ្រឿងឧបភោគបរិភោគ ជូនដល់ប្រជាពលរដ្ឋ ចំនួន ១១២គ្រួសារហើយ
ក្រុងប៉ោយប៉ែត នារសៀលថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុង និងលោក ភោគ លន ចៅសង្កាត់ ប៉ោយប៉ែត លោក ចៅសង្កាត់រង ក្រុមការងារសង្កាត់ អង្គភាពភូមិបានជួបសំណេះសំណាល និងផ្តល់អំណោយ ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងរងផលប៉ះពាល់ដោយសារទឹកជំនន់នាពេលកន្លងមក ចំនួន ១១២គ្រួសារ ឋិតនៅក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត.ដែរជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យតាមរយៈ រដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់ប៉ោយប៉ែត ដោយក្នុង ១គ្រួសារទទួលបាននូវ ៖
១.អង្ករ១០kg
២.ទឹកត្រី១យួរ
៣.ទឹកស៊ីអ៊ីវ
៤.អំបិល១kg
៥.មី១កេសតូច
ឆ្លៀតក្នុងឱកាសនោះដែរ លោក គាត ហ៊ុល អភិបាលនៃគណៈភិបាលក្រុងប៉ោយប៉ែតក៏បានពាំនាំនូវការសួរសុខទុក្ខរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងប៉ោយប៉ែតទាំងអស់ផងដែរ និងសូមមានការប្រុងប្រយ័ត្ន សូមរក្សាអនាម័យរក្សាគម្លាត និង ៣កុំ ៣ការពារ ឲ្យបានគ្រប់ៗគ្នា ៕ អរគុណសន្តិភាព