ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការកម្ពុជា បានស្វាគមន៍លោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី ដែលបានមកដល់ប្រទេសកម្ពុជាយ៉ាងកក់ក្តៅ

ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការកម្ពុជា បានស្វាគមន៍លោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី ដែលបានមកដល់ប្រទេសកម្ពុជាយ៉ាងកក់ក្តៅ ។
ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានសង្កត់ធ្ងន់ថា៖ ខ្ញុំពិតមានសេចក្តីសោមនស្សរីករាយដែលបានជួបលោកជំទាវដោយផ្ទាល់ ក្រោយពីមានជំនួបទ្វេភាគីតាមទូរស័ព្ទ និងប្រជុំតាមប្រព័ន្ធវីដេអូជាច្រើនលើកច្រើនសារក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
គោលជំហររួមរបស់កម្ពុជា និងអូស្រ្តាលី គឺការធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់របស់​យើង។ សាមគ្គីភាពអន្តរជាតិគឺជាមូលដ្ឋានគ្រឹះដើម្បីសម្រេចបាននូវគោលបំណងទាំងនេះ ជាពិសេស​ខណៈពេលដែលយើងកំពុងប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩។ កម្ពុជាតែងតែវាយតម្លៃខ្ពស់លើការចូលរួម និងការគាំទ្ររបស់អូស្ត្រាលីចំពោះកម្ពុជា និងអាស៊ាន។
ខ្ញុំសង្ឃឹមថា លោកជំទាវ និងគណៈប្រតិភូទាំងអស់ពេញចិត្តជាមួយអាហារថ្ងៃត្រង់ដែលយើងបានរៀបចំជូន​។ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញការទូតម្ហូបអាហារនៅលើឆាកពិភព​លោក។”
អត្ថបទដែលជាប់ទាក់ទង