លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមសូត្រមន្ត នៃអង្គកឋិនទាន នឹងដង្ហែរទៅកាន់ វត្តនាគវ័ន និងវត្តព្រះវិហារលើ

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមពិធីសូត្រមន្ត នៃអង្គកឋិនទាន នឹងដង្ហែរទៅកាន់ វត្តនាគវ័ន និងវត្តព្រះវិហារលើ ដែលពិធីបានរៀបចំឡើងនៅក្នុងអង្គភាពប្រឆាំងអំពើពុករលួយ នារសៀល ថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ។
អង្គកឋិនទានសាមគ្គីមួយ រៀបចំឡើងដោយអង្គភាពប្រឆាំងអំពើពុករលួយ ដែលផ្តួចផ្តើមដោយ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ និងលោកជំទាវ រួមទាំង ឯកឧត្តម លោកជំទាវ មន្រ្តីរាជការ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត បានជ្រះថ្លាមូលមតិគ្នាធ្វើអង្គ កឋិនទាន មួយដង្ហែទៅវត្តនាគវ័ន ស្ថិតក្នុង ខណ្ឌទួលគោក រាជធានីភ្នំពេញ និងវត្តព្រះវិហារលើ ស្ថិតក្នុងស្រុកញាឮ ខេត្ត កណ្តាល ដើម្បីប្រគេនទេយ្យទានព្រះសង្ឃគង់ ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីម៉ា និង បច្ច័យសម្រាប់កសាងសមទ្ធិផលក្នុងវត្តនានា ផងដែរ ។
ការរៀបចំផ្តួចផ្តើមអង្គកឋិនទាននេះ ក៏បានឧទ្ទិសជូននូវបុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លាធ្វើបុណ្យកឋិនទានសាមគ្គីនេះ ជូនចំពោះជីដូនជីតា ញាតិកាទាំងប្រាំពីសណ្តានដែលបានចែកឋាន ទៅកាន់លោកខាងមុខ ព្រមទាំងបានជូននូវបុណ្យកុសលចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទចំណុះជើងវត្ត ជាអ្នកផ្តើមបុណ្យ សូមបានសុខ ចំរុងចំរើនជារៀងរហូតទៅ៕អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង